ព័ត៌មានជាតិ
លោកជា ចាន់តូ ៖ ជ័យជំនះ៧មករានៅតែស្ថិតក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូបៗ
លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោងខេត្តកំពង់ធំបានលើកឡើងថាជ័យជំនះ៧មករានៅតែស្ថិតក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូបៗ និងក៏ជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរ ជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍។
ការអះអាងរបស់លោក ជា ចាន់តូ នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០២១ក្នុងពិធី«អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ថ្ងៃជ័យជំនះ៧មករា! ដែលជាថ្ងៃកំណើតទី២របស់ប្រជាជននិងប្រទេសកម្ពុជាបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ។
នៅក្នុងសាររបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលអានជូនអង្គពិធីដោយលោក ជា ចាន់តូ បានបញ្ជាក់ថា ចាប់ពីថ្ងៃជ័យជំនះ៧មករាប្រជាជនយើងបានជ្រោងទង់មហាសាមគ្គីជាតិពុះពារជំនះគ្រប់ឧបសគ្គដើម្បីការពាររស់រានមានជីវិតខ្លួននិងកសាងប្រទេសឡើងវិញពីចំណុចសូន្យធ្វើឲ្យមានការផ្លាស់ប្ដូររីកចម្រើនជាជំហានៗរហូតដល់បច្ចុប្បន្ននេះ។
សារបានសង្កត់ធ្ងន់ទៀតថា ស្មារតី៧មករាមានគុណតម្លៃជាអមតសម្រាប់ជាតិនិងប្រជាជនកម្ពុជាក្នុងការបន្តដំណើរទៅមុខទៀតលើមាគ៌ាឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត្យប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម។
នៅក្នុងឱកាសនោះ ជា ចាន់តូបានបញ្ជាក់ថា ឆ្នាំនេះដោយសារជំងឺកូវីដ១៩យើងមិនបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤២ ថ្ងៃជ័យជំនះ៧មករាក្នុងទ្រង់ទ្រាយធំក៏ដោយប៉ុន្តែអត្តន័យនិងស្មារតីជ័យជំនះ៧មករានៅតែរស់រវើកក្នុងមនសិការរបស់ប្រជាជនកម្ពុជាជានិច្ចគ្មានថ្ងៃបំភ្លេចបានឡើយ។
លោកបានបន្តទៀតថា «យើងនៅចាំច្បាស់ថា៤២ឆ្នាំកន្លងមកនេះ ប្រទេសជាតិនិងប្រជាជនបានឆ្លងកាត់ឧបសគ្គជាច្រើនដើម្បីការរស់រាន និង ការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ ជារួមគឺដៃម្ខាងការពារនិងដៃម្ខាងទៀតបង្កបង្កើននិងកសាងប្រទេសរហូតយើងទទួលបានលទ្ធផលនិងផ្លែផ្ការីកចម្រើនគ្រប់វិស័យដល់សព្វថ្ងៃនេះ»។
លោកបានបន្ថែមថា «គ្មានអ្នកណាដឹងពីការលំបាកវេទនាជាងខ្លួនយើងដែលបានឆ្លងកាត់នោះទេ។ដូចនេះជ័យជំនះ៧មករាគឺនៅតែស្ថិតក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូបៗ និងក៏ជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរ ជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត»៕
ដោយ ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ