Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ក្នុងឱកាសចូលឆ្នាំសកល

បានផុស

នៅ

នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៣ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ខេត្តកំពង់ចាម ទទួលបានទេសចរ មកទស្សនា នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា សរុបមានចំនួន ៧៦.៩០១នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៧៦.៧៧៩នាក់ និងភ្ញៀវបរទេស មានចំនួន ១២២នាក់ ។ នេះបើតាមរបាយការណ៍របស់លោក ស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានប្រាប់អ្នកព័ត៌មានយើង នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ាន សុគុណ បញ្ជាក់ទៀតថា ក្នុងចំណោមភ្ញៀវសរុបខាងលើនេះ គឺបានមកលេងនៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាន រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរសរុបមានចំនួន ៣.៦០២នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៣.៥៨៥នាក់ និងភ្ញៀវបរទេស ចំនួន ១៧នាក់ ។ រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរសរុបមានចំនួន ២២៦នាក់ ។ រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ភ្ញៀវទេសចរសរុបមានចំនួន ២០២នាក់ ។ រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរសរុបមានចំនួន ៣០នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ២៥នាក់ និងភ្ញៀវបរទេសចំនួន ០៥នាក់ ។ រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរសរុបមានចំនួន ៣៣៣នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៣១៥នាក់ និងភ្ញៀវបរទេសមានចំនួន ១៨នាក់ ។ រមណីយដ្ឋាននគរបាជ័យ ភ្ញៀវទេសចរសរុបមានចំនួន ២៤៥នាក់ ។ រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរសរុបមានចំនួន ១៤២នាក់ ។ រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរសរុបមានចំនួន ៨.៥១៨នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៨.៤៨១នាក់ និងភ្ញៀវបរទេសមានចំនួន ៣៦នាក់ ។ អាហារដ្ឋានស្មៅទន្លេ ភ្ញៀវទេសចរសរុបមានចំនួន ១៥០នាក់ ។ ក្រុងកំពង់ចាម ភ្ញៀវទេសចរណ៍ មានចំនួន ៦៣.២៩១នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៦៣.២៥០នាក់ និងភ្ញៀវបរទេសចំនួន ៤១នាក់ ។ ក្រោពីនោះ ភ្ញៀវមកស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ សរុបចំនួន ១៦២នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ១៥៧នាក់ និងភ្ញៀវបរទេស ចំនួន ០៥នាក់ ផងដែរ ៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម