ព័ត៌មានជាតិ
អភិបាលរាជធានី ផ្តាំផ្ញើសិស្សានុសិស្សខិតខំសិក្សា និងចៀសពីទង្វើខុសច្បាប់ដើម្បីអនាគតភ្លឺថ្លា
អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានផ្តាំផ្ញើសិស្សានុសិស្សខិតខំក្រេបជញ្ជក់ចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ឱ្យបានជ្រៅជ្រះ និងសូមឱ្យក្មួយៗប្រុងប្រយ័ត្ន គេចឱ្យឆ្ងាយពីសកម្មភាពមិនគប្បី និងឥទ្ឋិពលអវិជ្ជមានទាំងឡាយ ដែលបានកើតមានក្នុងសង្គម ដូចជា ការលេងល្បែងស៊ីសង ការប្រព្រឹត្តអំពើពាលាអាវាសែ ការប្រើប្រាស់គ្រឿងញៀន ការប្រព្រឹត្តបទល្មើសផ្សេងៗ ក្មេងទំនើង បងតូចបងធំ និងទង្វើខុសច្បាប់ផ្សេងៗ ដើម្បីអនាគតដ៏ ភ្លឺថ្លាត្រចះត្រចង់ នាពេលអនាគត សមនឹងពាក្យស្លោក “ទំពាំងស្នងប្ញស្សី យុវជនប្រុសស្រីស្នងជាតិ”។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/photo_2023-01-02_10-49-58-1024x768.jpg)
ការផ្តាំផ្ញើបែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ ក្នុងពិធី បើកបវសនកាលឆ្នាំសិក្សា ២០២២-២០២៣ និងចែករង្វាន់ដល់សិស្សពូកែសម្រាប់ក្របខណ្ឌអប់រំទូទាំងរាជធានីភ្នំពេញ ជាង ៤០០០ នាក់នៅវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/photo_2023-01-02_10-49-28-1024x682.jpg)
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋាភិបាលក្នុងសម័យកាលនោះ បានបើកបវេសនកាលឱ្យសិស្សានុសិស្ស បានចូលរៀនសូត្រឡើងវិញ សម្រាប់ឆ្នាំសិក្សា១៩៧៩-១៩៨០ ជាលើកដំបូង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៧៩ នៅ រាជធានីភ្នំពេញ ហើយចាប់តាំងពីពេលនោះមក រហូតដល់ពេលបច្ចុប្បន្ននេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី តែងតែណែនាំដល់ក្រសួងជំនាញ និងរដ្ឋបាលរាជធានី-ខេត្ត ឱ្យរៀបចំពិធីបើកបវេសនកាលជារៀងរាល់ឆ្នាំ ដោយហេតុថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ដឹងយ៉ាងច្បាស់អំពីតម្លៃនៃការអប់រំ និងបានចាត់ទុកវិស័យនេះ គឺជាឆ្អឹងខ្នង សម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍវិស័យដទៃៗទៀត ដូចបានកំណត់នៅក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានធាតុចូលចាំបាច់បំផុតចំនួន ៤ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព នោះគឺ “មនុស្ស ទឹក ផ្លូវ និងភ្លើង”។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/photo_2023-01-02_10-49-39-1024x682.jpg)
លោក ឃួង ស្រេង បន្តថា ពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣នេះ បានប្រព្រឹត្តទៅជាប្រក្រតី និងជាបវេសនកាល ឆ្នាំទី២ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញលើគ្រប់វិស័យ តាមគន្លងប្រក្រតីភាពថ្មី ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ។ សមិទ្ធផលដ៏ធំធេងទាំងនេះ គឺផ្តើមចេញអំពីការដាក់ចេញនូវយុទ្ធសាស្ត្រនិងវិធានការនានាប្រកបដោយ ប្រសិទ្ធភាពរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ទន្ទឹមគ្នាទៅនឹងការដាក់ចេញនូវ “យុទ្ធនាការជាតិចាក់វ៉ាក់សាំង” ការពារជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ស្របតាម “អភិក្រមផ្ការីក” ទាំងដួសមូលដ្ឋាន និងដូសជំរុញ ចាក់ជូនប្រជាពលរដ្ឋពោលគឺ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានបន្តស្រោចស្រង់អាយុជីវិតប្រជាជនកម្ពុជា លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេសក្មួយៗសិស្សានុសិស្សទាំងអស់ និងក្រុមគ្រួសារពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩ យ៉ាងពិតប្រាកដ។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/photo_2023-01-02_10-49-30-1024x682.jpg)
បន្ថែមលើនេះ ក្នុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខ ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រកបដោយ ភាពជោគជ័យយ៉ាងត្រចះត្រចង់ ទាំងលើទិដ្ឋភាពនយោបាយ ការទូត សេដ្ឋកិច្ច សង្គមកិច្ច និងកិច្ចសហប្រតិបត្តិការ ទន្ទឹមគ្នាទៅនឹងការចូលរួមយ៉ាងសកម្មរបស់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ និងក្មួយៗសិស្សានុសិស្សទាំងអស់ ក្នុងការទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃបណ្តាប្រទេសជាមិត្ត អញ្ជើញមកចូលរួមកិច្ច ប្រជុំនៅរាជធានីភ្នំពេញ ដែលនេះពិតជាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ អំពីតម្លៃដ៏មហាសាលនៃ “សន្តិភាព” និងអ្វី ដែលជា “កម្ពុជាពិត” ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្តេចតជោ នាយករដ្ឋមន្ត្រី ធ្វើឱ្យកិត្យានុភាពកម្ពុជា កាន់តែល្បីរន្ទឺសុះសាយទៅក្នុងតំបន់ និងពិភពលោក ស័ក្តិសមបំផុតទៅនឹងការ ទទួលបានពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក” ដែលវិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់អាស៊ីប៉ាស៊ីហ្វិក បានប្រគល់ជូនសម្តេច កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ថ្មីៗនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/photo_2023-01-02_10-49-34-1024x768.jpg)
លោកអភិបាល បន្តថា នៅឆ្នាំ២០២៣ ខាងមុខនេះប្រទេសកម្ពុជាយើងនឹងត្រូវទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះររៀបចំការប្រកួត កីឡាអាស៊ានប៉ារាំហ្គេមលើកទី១២ និងព្រឹត្តិការណ៍ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ ដែល សុទ្ធសឹងតែជាមុខមាត់ជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ហើយរាជធានីភ្នំពេញ គឺជាមូលដ្ឋានដ៏សំខាន់ ក្នុងការរៀបចំព្រឹត្តិការណ៏ទាំងនេះ ដូច្នេះ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក៏ដូចជា គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវត្រៀមលក្ខណៈ ខិតខំហ្វឹកហាត់ ដណ្ដើមជ័យលាភី និងចូលរួមអនុវត្តកិច្ចការទាំងឡាយ ដើម្បីគាំទ្រព្រឹត្តិការណ៍ទាំងអស់នេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យនៅគ្រប់ដំណាក់កាលទាំងអស់។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/photo_2023-01-02_10-49-42-1024x682.jpg)
ប្រធាន មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានមានប្រសាសន៍ថា សិស្សពូកែសម្រាប់ក្របខណ្ឌអប់រំទូទាំងរាជធានីភ្នំពេញ ដែលបានទទួលរង្វាន់នៅពេលនេះបានចំនួនជាង ៤០០០ នាក់ ក្នុងនោះសិស្សពូកែថ្នាក់អន្តរជាតិចំនួន ៨០ នាក់៕
អត្ថបទ៖ ស្រីរ័ត្ន
![](https://www.kampucheathmey.com/wp-content/uploads/2023/01/photo_2023-01-02_10-49-37-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/01/photo_2023-01-02_10-49-45-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?