Connect with us

ព័ត៌មានជាតិ

អាជ្ញាធរមីន ប្រគល់សម្ភារៈបោសសម្អាតមីន ដល់កងទ័ពជើងគោក និងបញ្ជាការដ្ឋានអង្គរក្ស តម្លៃជាង ៧៨ ម៉ឺនដុល្លារ

បានផុស

នៅ

ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានប្រគល់សម្ភារបោសសម្អាតមីនជូនបញ្ជាការដ្ឋានកងវិស្វកកម្មកងទ័ពជើងគោក និងបញ្ជាការដ្ឋានអង្គរក្ស រួមមានម៉ាស៊ីនរាវមីនចំនួន ១៦០ ឃីដចំនួន ១៦០ អាវការពារចំនួន ៤០ និងឧបករណ៍គ្រឿងបំផ្ទុះចំនួន ៨៥ សរុបជាថវិកាចំនួន ៧៨៥ ១២៥ ដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ភារបោសសម្អាតមីន បានធ្វើការបែងចែកដូចខាងក្រោម ៖

–  បញ្ជាការដ្ឋានកងវិស្វកកម្មកងទ័ពជើងគោក ទទួលបានម៉ាស៊ីនរាវមីនចំនួន ១៥០ ឃីដចំនួន ១៥០ អាវការពារចំនួន ៤០ និងឧបករណ៍គ្រឿងបំផ្ទុះចំនួន ៨៥ សរុបជាថវិកាចំនួន ៧៤៥ ៧៧៥ ដុល្លារអាមេរិក ទទួលដោយ ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងវិស្វាកកម្មកងទ័ពជើងគោគ តំណាង ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងគោក។

–  បញ្ជាការដ្ឋានអង្គរក្ស ទទួលបានម៉ាស៊ីនរាវមីនចំនួន ១០ និងឃីដចំនួន ១០ សរុបជាថវិកាចំនួន ៣៩ ៧៧៥ ដុល្លារអាមេរិក ទទួលដោយ ឧត្តមសេនីយ៍ឯក ប្រាជ្ញ សុផល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស តំណាង នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។

ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងទ័ពជើងគោក និងកងអង្គរក្ស ដែលបានខិតខំប្រឹងប្រែង លះបង់ និងពលីគ្រប់បែបយ៉ាង ចូលរួមការពារសន្តិភាព និងជាតិមាតុភូមិ ជាពិសេសការពារសុខសុវត្ថិភាពជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសាររបស់សម្តេចទាំងទ្វេរ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ កងទ័ពជើងគោក មិនត្រឹមតែការពារបូរណភាពទឹកដី និងការពារសន្តិភាពប៉ុណ្ណោះទេ ថែមទាំងបានទទួលនូវការហ្វឹកហ្វឺនជំនាញ បំពាក់សម្ភារ និងចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ ផងដែរ ហើយថ្មីៗនេះ បានចូលរួមធ្វើការបោសសម្អាតមីន ក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ប្រកបដោយជំនាញ។

លោកបន្តទៀតថា សម្ភារៈដែលប្រគល់ជូននាថ្ងៃនេះ កងទ័ពជើងគោក នឹងយកទៅប្រើប្រាស់ក្នុងគោលដៅពន្លឿនការងារបោសសម្អាតមីន ដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានជាតិ៤០ នាទីutes មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានជាតិ៥៥ នាទីutes មុន

TAFTAC៖ប្រហែល៩០%នៃការបញ្ជាទិញរបស់អាមេរិកពីប្រទេសផ្សេងៗគឺធ្វើឡើងក្រោម លក្ខខណ្ឌ FOB

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្សស្លាប់កើនដល់ ១២៤នាក់ ក្នុង​សោកនាដកម្មបាក់ដំបូលក្លឹប នៅ ដូមីនីក

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម