Connect with us

ព័ត៌មានជាតិ

វិបត្តិជំងឺកូវីដ-១៩ និងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ជះឥទ្ធិពលដល់ សន្តិសុខស្បៀង និង​អាហារូបត្ថម្ភ

បានផុស

នៅ

អំឡុងពេលសង្គ្រាមរវាង អ៊ុយក្រែន និង រុស្ស៊ី កំពុងអូសបន្លាយ រួមទាំងបញ្ហាសេដ្ឋកិច្ច បណ្ដាលមកពី ជំងឺកូវីដ-១៩ បានប៉ះពាល់ដល់ពាណិជ្ជកម្ម និង ធនធានសម្រាប់ផលិតកសិកម្ម និងទីផ្សារថាមពលពិភពលោក ដែលបានជះឥទ្ធិពលអវិជ្ជមាន ដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់កម្ពុជា ជាពិសេសសម្រាប់អ្នកក្រីក្រនៅតាមជនបទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសិក្ខាសាលាណែនាំគម្រោង លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ តាមរយៈកម្មវិធី ផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ កាលពីពេលថ្មីៗនេះ លោក ហ៊ូ ក្រើន នាយកប្រចាំប្រទេស អង្គការ ហេឡែខេលល័រ បានឱ្យដឹងបន្ថែមថា ការស្តង់មតិលើតម្លៃម្ហូបអាហារប្រចាំខែកក្កដា ឆ្នាំ២០២២ ដែលធ្វើឡើងដោយកម្មវិធីស្បៀងអាហារពិភពលោកនៅកម្ពុជា បានបង្ហាញថា តម្លៃសម្រាប់មុខទំនិញម្ហូបអាហារជាមូលដ្ឋានបានកើនឡើងជាលំដាប់ចាប់តាំងពីឆ្នាំ២០២១ លើមុខម្ហូបអាហារសំខាន់ៗដូចជា បន្លែស្លឹក ស៊ុត ត្រី ប្រេងឆាជាដើម បើប្រៀបធៀប ឆ្នាំ២០២១។ តម្លៃទំនិញបាន និងកំពុងកើនពី ១៧,៤% ទៅ ៤២% បើប្រៀបធៀបខែកក្កដា ឆ្នាំ២០២១។ ផលវិបាកនៃការកើនតម្លៃនេះ បានប៉ះពាល់ដល់គ្រួសារនៅតាមជនបទ។

លោក សួស សុខា អ្នកដឹកនាំគម្រោងអង្គការហេឡែនខេ័រ បន្តថា ក្នុងគម្រោង គឺត្រូវបណ្ដុះបណ្ដាលទៅដល់អ្នកដឹកនាំសហគមន៍ និងធ្វើឱ្យប្រសើរឡើងនូវរបបអាហាររូបត្ថម្ភ អាហារចម្រុះ ប្រកបដោយសុវត្ថិភាពទៅដល់អ្នកប្រើប្រាស់ ហើយអង្គការនឹងគាំទ្រទៅដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្មជនបទ នឹងប្រមូល​ក្រុមការងារ ចំណោមអ្នកពាក់ព័ន្ធទាំងអស់ដើម្បីធ្វើការនេះ។

លោក សុខ សីឡូ អគ្គលេខាធិការ CARD បញ្ជាក់ថា ឆ្នាំ២០២១ ប្រជាជនកម្ពុជានៅមិនទាន់មានសន្តិសុខស្បៀង និង អាហាររូបត្ថម្ភគ្រប់គ្រាន់។ ទាក់ទងរឿងនេះ ក៏ជាបញ្ហាអន្តរវិស័យដែលតម្រូវឱ្យមានការសម្របសម្រួលអន្តរាគមន៍ ការវិនិយោគទៅលើវិស័យកសិកម្ម សុខាភិបាល ទឹកស្អាត និង អនាម័យការគាំពារសង្គមផង។

លោក បញ្ជាក់បន្ថែមថា អនាម័យ ទឹកស្អាត ស្បៀងអាហារូបត្ថម្ភ ជាកត្តាមួយចាំបាច់ដែលត្រូវចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីសុខមាលភាពដល់ប្រជាជន និងកុមារកម្ពុជា៕

អត្ថបទ៖ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម