ព័ត៌មានជាតិ
ក្រោយការបង្កើតក្រុងថ្មី២បន្ថែម តើខេត្តកណ្ដាលមានការប្រែប្រួលដែនរដ្ឋបាលយ៉ាងណា?
ខេត្តកណ្ដាល គឺជាខេត្តដែលមានដែនគ្រប់គ្រងព័ទ្ធជុំវិញរាជធានីភ្នំពេញ ហើយមានក្រុងតាខ្មៅ ជាទីរួមខេត្ត អមដោយស្រុកចំនួន១០។ ប៉ុន្តែ នៅចុងឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងថ្មីចំនួន២ថែមទៀត គឺក្រុងអរិយក្សត្រ និងក្រុងសំពៅពូន។ ការបង្កើតក្រុងថ្មីទាំង២នេះ បានធ្វើឲ្យរដ្ឋបាលខេត្តកណ្ដាលមានក្រុង-ស្រុករហូតដល់ទៅ ១៣។

តើក្រុង-ស្រុកទាំង១៣របស់រដ្ឋបាលខេត្តកណ្ដាលមានការកែសម្រួលបែបណា ហើយក្រុង-ស្រុក នីមួយៗមានឃុំ-សង្កាត់ប៉ុន្មាន?
១/ ក្រុងតាខ្មៅ
ក្រុងតាខ្មៅ ជាទីរួមខេត្តកណ្ដាលដែលមាន១០សង្កាត់ គឺសង្កាត់តាខ្មៅ សង្កាត់ដើមមៀន សង្កាត់កំពង់សំណាញ់ សង្កាត់ព្រែកហូរ សង្កាត់ព្រែកឫស្សី សង្កាត់ស្វាយរលំ សង្កាត់រកាខ្ពស់ សង្កាត់សិត្បូ សង្កាត់កោះអន្លង់ចិន និងសង្កាត់តាក្តុល។

២/ ក្រុងអរិយក្សត្រ
ក្រុងអរិយក្សត្រ ជាក្រុងថ្មីនៃខេត្តកណ្ដាលដែលមាន១១សង្កាត់ គឺសង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ សង្កាត់ទាំង១១ នៃក្រុងអរិយក្សត្រនេះ គឺកាត់ឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ ពីស្រុកល្វាឯម។
៣/ ក្រុងសំពៅពូន
ក្រុងសំពៅលូន ជាក្រុងទីបីនៃរដ្ឋបាលខេត្តកណ្ដាល ដែលនៅជាប់ព្រំដែនប្រទេសវៀតណាម មាន ៥សង្កាត់ គឺសង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្តី សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅពូន។ សង្កាត់ថ្មីទាំង៥ បានកាត់យក ពីឃុំចំនួន ៥នៃស្រុកកោះធំ។
៤/ ស្រុកល្វាឯម
ស្រុកល្វាឯមមានឃុំចំនួន១០ឃុំ បន្ទាប់ពីត្រូវបានកាត់ឃុំចំនួន៥ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុងអរិយក្សត្រ។ ឃុំទាំង១០ដែលសល់ពីក្រោយការកាត់ចេញនេះ រួមមាន ឃុំបឹងគ្រំ ឃុំកោះកែវ ឃុំកោះរះ ឃុំល្វាសរ ឃុំភូមិធំ ឃុំព្រែករៃ ឃុំព្រែកឫស្សី ឃុំសំបួរ ឃុំថ្មគរ និងឃុំទឹកឃ្លាំង។

៥/ ស្រុកខ្សាច់កណ្ដាល
ក្រោយឃុំចំនួន ៦ត្រូវបានកាត់ចេញដើម្បីបង្កើតជាក្រុងថ្មីនៃខេត្តកណ្ដាល ស្រុកខ្សាច់កណ្ដាល នៅសល់ឃុំចំនួន ១២ឃុំ ដូចជា ឃុំវិហារសួគ៌ ឃុំតាឯក ឃុំស្វាយរមៀត ឃុំស៊ីធរ ឃុំសន្លុង ឃុំពុកឫស្សី ឃុំព្រែកតាមាក់ ឃុំរកាជន្លឹង ឃុំព្រះប្រសប់ ឃុំកោះចូរ៉ាម ឃុំកំពង់ចំលង និងឃុំជ័យធំ។
៦/ ស្រុកលើកដែក
ស្រុកលើកដែក ស្រុកមួយនៃខេត្តកណ្ដាល ដែលស្ថិតនៅជាប់ដងទន្លេមេគង្គក្រោម ហើយមាន ៧ឃុំ រួមមាន ឃុំកំពង់ភ្នំ ឃុំក្អមសំណ ឃុំខ្ពបអាទាវ ឃុំពាមរាំង ឃុំព្រែកដាច់ ឃុំព្រែកទន្លាប់ និងឃុំសណ្ដារ។
៧/ ស្រុកស្អាង
ស្រុកស្អាង ត្រូវបានបែងចែកជា ១២ឃុំ រួមមាន ឃុំខ្ពប ឃុំកោះខែល ឃុំកោះខ្សាច់ទន្លា ឃុំក្រាំងយ៉ូវ ឃុំប្រាសាទ ឃុំព្រែកអំបិល ឃុំព្រែកគយ ឃុំស្អាតភ្នំ ឃុំស្វាយប្រទាល ឃុំតាលន់ ឃុំត្រើយស្លា និងឃុំទឹកវិល។
៨/ ស្រុកកោះធំ
ស្រុកកោះធំ បានបែងចែកជា១១ឃុំ។ ប៉ុន្តែនៅចុងឆ្នាំ២០២២នេះ ស្រុកនេះ ក៏ត្រូវបានបំបែកជាពីរ ដោយមួយផ្នែក គឺក្រុងសំពៅលូន ដែលជាក្រុងថ្មី និងមួយផ្នែករក្សាជាស្រុកកោះធំដដែល។ ក្រោយការបំបែកនេះ ស្រុកកោះធំ នៅសល់ឃុំតែ ៦ប៉ុណ្ណោះ គឺឃុំពោធិ៍បាន ឃុំលើកដែក ឃុំព្រែកថ្មី ឃុំកំពង់កុង ឃុំកោះធំ ក និងឃុំកោះធំ ខ។
៩/ ស្រុកកៀនស្វាយ
ស្រុកកៀនស្វាយ ជាស្រុកមួយនៃរដ្ឋបាលខេត្តកណ្ដាល ដែលមានទីតាំងសណ្ដូកនៅតាមផ្លូវជាតិលេខ១ ដែលបានតភ្ជាប់រវាងរាជធានីភ្នំពេញទៅកាន់ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ស្រុកកៀនស្វាយមានឃុំចំនួន ៨ ដូចជា ឃុំបន្ទាយដែក ឃុំដីឥដ្ឋ ឃុំគគីរ ឃុំគគីរធំ ឃុំសំរោងធំ ឃុំភូមិធំ ឃុំកំពង់ស្វាយ និងឃុំឈើទាល។

១០/ ស្រុកមុខកំពូល
ស្រុកកំពូល ត្រូវបានបែងចែកជា ៧ឃុំ រួមមាន ឃុំព្រែកអញ្ចាញ ឃុំព្រែកដំបង ឃុំរកាកោងទី១ ឃុំរកាកោងទី២ ឃុំឫស្សីជ្រោយ ឃុំសំបួរមាស និងឃុំស្វាយអំពារ។
១១/ ស្រុកពញាឮ
មានព្រំប្រទល់ជាប់នឹងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ស្រុកពញាឮ នៃខេត្តកណ្ដាលមានឃុំចំនួន ១១ រួមមាន ឃុំឈ្វាំង ឃុំព្រៃលាស់ ឃុំកំពង់ហ្លួង ឃុំកំពង់អុស ឃុំកោះចិន ឃុំភ្នំបាត ឃុំពញាឮ ឃុំព្រែកតាទែន ឃុំផ្សារដែក ឃុំទំបន់ធំ និងឃុំវិហារហ្លួង។
១២/ ស្រុកអង្គស្នួល
ស្រុកអង្គស្នួល មានឃុំចំនួន ១០ឃុំ ដូចជា ឃុំបែកចាន ឃុំព្រៃពួច ឃុំទួលពេជ្រ ឃុំដំណាក់អំពិល ឃុំក្រាំងម្កាក់ ឃុំលំហាច ឃុំពើក ឃុំម្កាក់ ឃុំសំរោងលើ ឃុំឆក់ឈើនាង។
១៣/ ស្រុកកណ្ដាលស្ទឹង
ស្រុកកណ្ដាលស្ទឹង បែងចែកជា ១៨ឃុំ រួមមាន ឃុំអំពៅព្រៃ ឃុំអន្លង់រមៀត ឃុំបារគូ ឃុំបឹងខ្យាង ឃុំជើងកើប ឃុំដើមឫស ឃុំកណ្ដោក ឃុំថ្មី ឃុំគោកត្រប់ ឃុំព្រះពុទ្ធ ឃុំព្រែករកា ឃុំព្រែកស្លែង ឃុំរកា ឃុំរលាំងកែន ឃុំសៀមរាប ឃុំត្បែង ឃុំត្រពាំងវែង និងឃុំទ្រា៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម