ព័ត៌មានជាតិ
ឆ្នាំ២០២៣ ស៊ីម៉ាក់ដាក់ផែនការបោសសំអាតផ្ទៃដីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង២៦៥គីឡូម៉ែត្រក្រឡា
សម្រាប់ឆ្នាំ២០២៣នេះ អង្គភាពស៊ីម៉ាក់បានដាក់ចេញផែនការបង្កើនសមត្ថភាពកម្លាំងបោសសំអាតផ្ទៃដីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជាង២៦៥គីឡូម៉ែត្រក្រឡា ស្មើនឹង២៦.៥០០ហិកតា។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានសរសេរនៅក្នុងទំព័រហ្វេប៊ុករបស់ខ្លួនថាទន្ទឹងនឹងជោគជ័យក្នុងឆ្នាំ២០២២ដែលជាគ្រឹះយ៉ាងសំខាន់សំរាប់បន្តភារកិច្ចក្នុងឆ្នាំ២០២៣ខាងមុខទៀតប្រកបដោយមហ្ឆិតាខ្ពស់ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលត្រូវចូលរួមសម្រេចឱ្យខាងតែបាននូវគោលដៅកម្ពុជាគ្មានគ្រាប់មីនឆ្នាំ២០២៥ ។
លោកអគ្គនាយកបានសេសេរទៀតថា «ដើម្បីសម្រេចបាននូវមហិ្ឆតានេះ អង្គភាពនឹងបង្កើនសមត្ថភាពកម្លាំងបោសសំអាតផ្ទៃដីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនជាង២៦៥គីឡូម៉ែត្រក្រឡា (២៦.៥០០ហិកតា) ក្នុងឆ្នាំ២០២៣នេះ»។
លោកអគ្គនាយកស៊ីម៉ាក់បានសរសេរទៀតថា ចាប់ពីខែមករា រហូតមកដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២ ស៊ីម៉ាក់បានបោសសម្អាតផ្ទៃដីចំនួន ១៨៩.២៥៧.២៨១ ម៉ែត្រការ៉េ (១៨.៩២៥ហិកតា) ស្មើនឹងជាង៩០%នៃផែនការឆ្នាំ២០២២និងរកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ៥៤.៩០៦គ្រាប់។ ក្រៅពីនេះស៊ីម៉ាក់បានធ្វើការឆ្លើយតបសំណើរសង្គ្រោះបន្ទាន់ៗ ចំនួន២.៩៦៣លើក អប់រំផ្សព្វផ្សាយយល់ដឹងពីមីនចំនួន១.១០៨.១៥២នាក់ ស្រាវជ្រាវចម្ការមីន/គ្រាប់ចំនួន៧១.២១៨.៩៦៨ ម៉ែត្រការ៉េ ស្រាវជ្រាវចម្ការមីនចំនួន៤១៥ បោះស្លាកចម្ការមីនប្រវែង៥៧.១៨៥ម៉ែត្រការអភិវឌ្ឍសង្គមកិច្ចជួយសង្គ្រោះជនពិការដោយសារមីនកិច្ចសហប្រតិបតិ្តការអន្តរជាតិ
ជាពិសេសការផ្តល់ការហ្វឹកហ្វឹកមិត្តភក្តិអន្តរជាតិទាំងនៅកម្ពុជានិងក្រៅប្រទេសព្រមទាំងការងារសង្គមមួយចំនួនទៀត។
លោក ហេង រតនា បានសរសេរឱ្យដឹងទៀតថា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រឹស្តសករាជ ២០២៣ លោកបាន ជូនពរជូនថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកទាំងអស់នៃអង្គភាពស៊ីម៉ាក់ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃអាយុយឺនយូរដើម្បីបន្ដចូលរួមបំពេញភារកិច្ចជូនជាតិមាតុភូមិ ជាពិសេសភារកិច្ចបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដើម្បីផ្តល់ដីសុវត្ថិភាពជូនចំពោះប្រជាជនដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងដើម្បីរួមកម្លាំងគ្នាផ្ដល់សេចក្ដីសុខសុវត្ថិភាព និងធានាថាគ្មានឃាតករលាក់មុខនៅលើដី ក្នុងទឹក ក្នុងដីនៃមាតុភូមិដ៏ស្រស់បវររនៃយើងជាពិសេសដើម្បីចូលរួមចំណែកនាំមកនូវវឌ្ឍនភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើន ។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ មានផ្ទៃដីប្រមាណ២,៥៣១គីឡូម៉ែត្រក្រឡាត្រូវបានបោសសម្អាតរួចនិងប្រែក្លាយជាដីសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ៩លាននាក់ ប្រើប្រាស់ និងរាប់បញ្ចូលទាំងការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និងកសិកម្មជាដើម ជាពិសេសបានប្រែក្លាយ ដីមីន ទៅជាដីមាស។ ក្នុងនោះបានរកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សជាង១លានគ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះជាង២ម៉ឺន៦ពាន់គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតជាង ៣លានគ្រាប់។
ចាប់តាំងពីឆ្នាំ១៩៧៩ ប្រជាជនចំនួនជាង៦ម៉ឺន៥ ពាន់នាក់ បានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
ក្នុងនោះស្លាប់បាត់បង់ជីវិតជិត២ម៉ឺន(១៩,៨១៨)នាក់។ ជាមួយគ្នានឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាចំនួនជនរងគ្រោះប្រចាំឆ្នាំបានថយចុះពី៤៣២០នាក់ ក្នុងឆ្នាំ១៩៩៦ ជាឆ្នាំដែលមានចំនួនជនរងគ្រោះច្រើនបំផុត មកនៅ៤៤នាក់ ក្នុងឆ្នាំ២០២១
កន្លងមកនេះ។
គួរបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២២ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២,០០១ គីឡូម៉ែត្រក្រឡាក្នុងនោះផ្ទៃដីមានមីនចំនួន ៧០៣គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១,២៩៨គីឡូម៉ែត្រក្រឡារាប់បញ្ចូលទាំងគ្រាប់បែកចង្កោមផងដែរ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ