ព័ត៌មានជាតិ
អភិបាលភ្នំពេញ នាំយកអំណោយសម្តេចនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតដល់គ្រួសារភ្លើងឆេះផ្ទះ នៅដងស្ទឹងព្រែកត្នោត
អភិបាលភ្នំពេញលោក ឃួង ស្រេង និងលោកស្រី បាននាំយកអំណោយរបស់សម្ដេច និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដល់ជនរងគ្រោះ ដែលត្រូវភ្លើងឆេះផ្ទះ ក្នុងអំឡុងពេល ដែលទឹកកំពុងជន់លិចនាពេលកន្លងមក នាព្រឹកថ្ងៃទី ២៨ខែតុលានេះ។

អំណោយសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប្រគល់ជូនជនរងគ្រោះ ដោយអគ្គីភ័យតាមរយៈលោកឃួង ស្រេងនិងលោកស្រីនេះមានចំនួន៨ពាន់ដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយរំលែកដល់ការលំបាកខ្វះខាត ដោយហេតុថា ពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ ហើយជាប់ទាំងបំណុលធនាគារថែមទៀត និងម្យ៉ាងទៀត ដើម្បីឲ្យពួកគាត់មានលទ្ធភាពអាចសាងសង់ផ្ទះបានស្នាក់នៅឡើងវិញ។


ប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះលំនៅឋានខាងលើនេះមាន ឈ្មោះព្រិល ស៊ីដេត អាយុ ៣៧ឆ្នាំត្រូវជាប្ដីនិងប្រពន្ធឈ្មោះ ផា សោភា អាយុ៣៤ឆ្នាំ ពួកគាត់មានមុខរបរជាអ្នកលក់នំប៉័ងប៉ាតេ ស្នាក់នៅភូមិវាលថ្លាន់សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បន្ថែមពីលើនេះទៀត លោកឃួង ស្រេងនិងលោកស្រី នូវបានប្រគល់នូវថវិការបស់សម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតនូវទឹកប្រាក់ចំនួន ៣លានរៀលថែមទៀត សម្រាប់ប្រជាពលរដ្ឋរងគ្រោះមួយរូបទៀត ឈ្មោះព្រិល សីហា ភេទប្រុស អាយុ២៨ឆ្នាំ ដែលត្រូវភ្លើងឆេះជញ្ជាំងផ្ទះ ក្នុងហេតុការណ៍នេះផងដែរ។

ប្រជាពលរដ្ឋទាំងពីរគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចទាំងពីរ ដែលតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងប្រជាពលរដ្ឋដែលងាយនឹងរងគ្រោះ។ ជាក់ស្តែងសម្រាប់ក្រុមគ្រួសារពួកគាត់ ពិតជាមិនអាចកាត់ថ្លៃបានឡើយនៅទឹកចិត្តមេត្តាធម៌របស់សម្ដេចទាំងពីរដែលបានជួយពួកគាត់នាគ្រាអាសន្ននេះ នូវទឹកប្រាក់ដ៏លើសលប់រហូតដល់ចំនួន ៨ពាន់ដុល្លារ។


គួរបញ្ជាក់ផងដែរថា កាលពីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នា២០២០ ស្ថិតនៅក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោរាជធានីភ្នំពេញ មានអគ្គិភ័យមួយបានឆាប់ឆេះឡើងបណ្តាលឲ្យផ្ទះប្រភេទសំណង់ថ្មក្រោមឈើលើ មានទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ ត្រូវបានអគ្គិភ័យឆាប់ឆេះទាំងស្រុង៕



អត្ថបទ៖ស្រីរ័ត្ន
សូមចុចអាន៖ ជនជាតិអាមេរិកកាំងម្នាក់ សរសើរការជួយសង្រ្គោះរបស់កងកម្លាំងកម្ពុជា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ