Connect with us

ព័ត៌មានជាតិ

អ្នកជំនាញអចលនទ្រព្យ ណែនាំឱ្យសិក្សាទីផ្សារឱ្យបានច្បាស់លាស់ មុននឹងវិនិយោគ

បានផុស

នៅ

លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ ផ្តល់ដំបូន្មាន សម្រាប់អ្នកចង់ វិនិយោគ គប្បីត្រូវសិក្សាស្វែងយល់ពីទីផ្សារពិភពលោក ឱ្យបានច្បាស់លាស់ជាមុនសិន និងត្រូវចេះគ្រប់គ្រងផល វិនិយោគ​របស់ខ្លួនឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវេទិកាអ្នកជំនាញសប្តាហ៍នេះ ដែលរៀបចំដោយកម្ពុជាថ្មី អ្នកជំនាញអចលទ្រព្យរូបនេះ ពន្យល់ថា បើសិនជាមាន​លុយ​នៅ​ក្នុងដៃ ១០ម៉ឺនដុល្លារ ត្រូវដឹងថា ក្នុងនោះមានទៅលើអលចនទ្រព្យប៉ុន្មានភាគរយ មាននៅលើអាជីវកម្ម ពាណិជ្ជកម្ម​ប៉ុន្មានភាគរយ ហើយមានទៅក្នុងប័ណ្ណភាគហ៊ុនមូលបត្រប៉ុន្មានភាគរយ។ ក្នុងនោះ អ្នកជំនាញណែនាំថា បើការវិនិយោគមួយណា ប្រឈមហានិភ័យខ្ពស់ជាងគេ គឺត្រូវកំណត់វាឱ្យទាបជាងគេបំផុត។

តាមការគូសបញ្ជាក់របស់លោកឧកញ៉ា ឃាង ពុទ្ធី ក្រុមហ៊ុនធំៗ ដែលមានលុយខ្ទង់ពាន់លានដុល្លារ ជាអ្នកគ្រប់គ្រងតម្លៃ​អចលនទ្រព្យ នៅលើពិភពលោក ដែលលុយនោះទៀតសោត មិនមានជាប់ការប្រាក់ធនាគារណានោះឡើយ។ អ្នកជំនាញរូបនេះ បានបើកបង្ហាញយុទ្ធសាស្ត្រនៃការដើរទីផ្សារអចលនទ្រព្យ របស់ក្រុមហ៊ុនធំៗទាំងនោះថា ដំបូងឡើយ គេបំប៉ោងទីផ្សារ ដោយការបញ្ចូលលុយទៅលើអចលនទ្រព្យ គឺជាការប្រមូលទិញក្នុងចំនួនមួយ បន្ទាប់មកនឹងទម្លាក់តម្លៃទីផ្សារវិញ តាមរយៈការលក់ចេញ។

ចំពោះការវិនិយោគក្នុងវិស័យអចលនទ្រព្យ អ្នកជំនាញអចលនទ្រព្យរូបនេះថា “យើងមិនអាចទិញអលចលនទ្រព្យហើយ អង្គុយចាំឡើងថ្លៃនោះទេ តែអាចធ្វើបែបនេះបាន បើសិនជាប្រទេសយើងកំពុងតែរីកចម្រើនខាងសេដ្ឋកិច្ច”។ លោកបន្ថែម ថា ការវិនិយោគទុនសំខាន់ទី១ គឺចំណេះដឹង និងទី២ គឺអាជីវកម្ម ដែលបង្កើតប្រាក់ចំណេញ ឬចំណូល ឱ្យយើង ជារៀងរាល់ថ្ងៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម