ព័ត៌មានជាតិ
អភិបាលខេត្តព្រៃវែង៖ សិស្សានុសិស្សជាសរសរទ្រូងក្នុងការអភិវឌ្ឍប្រទេសជាតិ
ព្រៃវែង៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា សិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានពូកែព្រោះថា ជាទំពាំងស្នងឬស្សី និងជាសរសរទ្រូង ក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនទៅមុខជាលំដាប់ ព្រមទាំងជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងគុណភាព និងលើកស្ទួយនៃវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែខ្លាំងឡើងធ្វេដងដូចបណ្ដាប្រទេសដែលអភិវឌ្ឍន៍នៅលើពិភពលោក។ លោកលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង នាថ្ងៃទី ២ មករា ឆ្នាំ២០២៣។

លោក ជា សុមេធី បានគូសបញ្ជាក់ថា ថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ គឺជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិត សិក្សាដំបូងរបស់សិស្សនុសិស្សដែលទើបនឹងត្រូវដល់អាយុចូលរៀន និងជាថ្ងៃចូលរៀនក្នុងឆ្នាំសិក្សាថ្មី។
នាឱកាសនេះ លោកអរគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួងសា្ថប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អាណាព្យាបាល សប្បុរជន គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការធានាបាននូវដំណើរការរៀន និងបង្រៀនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល តាមគ្រប់រូបភាពក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក។

លោកបានបន្ថែមថា ឆ្លងកាត់ដំណាក់កាលដ៏លំបាក ដែលប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក និងតាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស បានយ៉ាងហោចបីដូស បានធ្វើឱ្យវិស័យអប់រំអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវ “គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ” ដែលក្នុងនោះ បានចាត់ទុកអាយុជីវិតរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្សជាកត្តាអាទិភាព, ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ, និងការរៀបចំដំណើរការអប់រំ រួមទាំងប្រព័ន្ធអប់រំ ដែលមានភាពធន់ និងឆ្លើយតបទៅនឹងវិបត្តិ។ ឆ្លងតាមបទពិសោធន៍ទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមថា ដំណើរការឆ្នាំសិក្សាថ្មី ២០២២-២០២៣ នឹងបន្តប្រព្រឹត្តទៅដោយរលូន ដើម្បីធានាបាននូវសុវត្ថិភាព ក្នុងការរៀនសូត្ររបស់សិស្សានុសិស្សយើង ក៏ដូចជា ការប៉ះប៉ូវឡើងវិញនូវកំហាតការសិក្សា ដែលបានខាតបង់ នាពេលកន្លងមក។

លោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានឲ្យដឹងថា សាលាមត្តេយ្យសិក្សាទូទាំងខេត្តមានចំនួន ៣៩៩ សាលា។
ដោយឡែក ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ លោកបានរំលឹកថា មានសិស្សប្រឡងជាប់សរុប ៥ ៧៩៩ នាក់ ស្រី ៣ ៤៨៤ នាក់ ស្មើនឹង ៧៥,៧៤% ក្នុងនោះស្រី ៨២,២៥%។ ក្នុងនោះ មានសិស្សជាប់និទ្ទេស A ចំនួន ៦១ នាក់ ស្រី ៣៧ នាក់៕ អត្ថបទ៖ សៅគ្រី

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក