Connect with us

ព័ត៌មានជាតិ

លោក ណុប ចាន់ណារិន្ទ​ ៖ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតបានបញ្ចប់ហើយ ដោយពលរដ្ឋរង់ចាំតែទៅបោះឆ្នោតប៉ុណ្ណោះ

បានផុស

នៅ

លោក ណុប ចាន់ណារិន្ទ​ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​​ និងអធិការកិច្ច និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ផ្សារថ្មី ១ បានថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ បានបញ្ចប់ហើយ។ ក្នុងនោះ ប្រជាពលរដ្ឋរង់ចាំតែទៅបោះឆ្នោត នាពេលខាងប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណុប ចាន់ណារិន្ទ ​ថ្លែងបែបនេះ ខណៈជួបសំណេះសំណាលសួរសុខទុក្ខស្ត្រី ជាសមាជិកាគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣នេះ នៅតាមភូមិ និងប្រជាពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចប្រព័ន្ធនៅតាមលំនៅដ្ឋាន ដើម្បីពិគ្រោះយោបល់អំពីការទ្រទ្រង់មុខរបរ និងជីវភាពប្រចាំថ្ងៃ​។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់ លោក ប៉ែន សារឿន ប្រធានគណបក្សសង្កាត់ និងការពិភាក្សាយ៉ាងយកចិត្តទុកដាក់រួចមក លោក ណុប​​ ចាន់ណារិន្ទ​ បានកត់សម្គាល់ឃើញថា ប្រជាជន និង ជាស្ត្រីប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដោយគិតទាំងអ្នកស្នាក់នៅអចិន្ត្រៃយ៍ក្នុងមូលដ្ឋានសង្កាត់ និងអ្នកស្នាក់នៅក្រៅមូលដ្ឋាន សង្កាត់ផ្សារថ្មី ១ មានជីវភាពសមរម្យ និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព​បានល្អ​ ពិសេសបានទៅពិនិត្យបញ្ជីឈ្មោះ និងទៅចុះឈ្មោះ​បោះឆ្នោត គឺបានឃើញនូវភាពត្រឹមត្រូវរួចហើយ។​

តែអ្វីដែលសំខាន់ដើម្បីបន្តអនុវត្ត នៅតែការទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា​ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣​តែប៉ុណ្ណោះ​ ដើម្បីជ្រើសតាំងតំណាងរាស្ត្រ ដែលប្រជាពលរដ្ឋមានសេចក្តីទុកចិត្ត​ សម្រាប់ដឹកនាំប្រទេស ការពារសន្តិភាព​ និងបន្តការអភិវឌ្ឍគ្រប់វិស័យ។

លោក ណុប​ ចាន់ណារិន្ទ បាននាំយកនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន​ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ផ្ញើជូនប្រជាពលរដ្ឋប្រកបដោយក្តីនឹករលឹក​ បើទោះជានៅកាលៈទេសៈណាក៏ដោយ សម្តេចទាំងទ្វេរមិនដែលភ្លេចពីសេចក្តីសុខទុក្ខរបស់ប្រជាពលរដ្ឋ នោះឡើយ។​ ជាភាពកក់ក្តៅរបស់ប្រជាពលរដ្ឋមួយទៀត នៅរយ:ពេលពេញមួយឆ្នាំ ២០២២កន្លងទៅនេះ​ ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស​ បានតាមដានយ៉ាងយកចិត្តទុកដាក់ អំពីការវិវត្តឥតឈប់ឈររបស់ប្រទេសជាតិ ពិសេសការទប់ស្កាត់នៃជំងឺឆ្លងកូវីដ-១៩ និងភាពល្បីរន្ទឺនៃប្រទេសកម្ពុជា​ នៅលើឆាកអន្តរជាតិ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ​​ ( ជាប្រធានអាស៊ាន ) និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន​​ កិច្ចប្រជុំពាក់ព័ន្ធជាច្រើន​ទៀតបានដោយជោជ័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ាន។

លោក ណុប​ ចាន់ណារិន្ទ​ បន្តថា សមិទ្ធិផលដ៏ធំធេងនេះ​ កាន់តែបានជំរុញឲ្យទឹកចិត្តប្រជាជនកម្ពុជា កាន់តែមានជំនឿជឿជាក់​ និងផ្តល់សេចក្តីស្រឡាញ់គាំទ្រ ដល់ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កាន់តែខ្លាំងទ្វេរឡើងថែមទៀត។ ក្នុងនោះ ក៏បានធ្វើឲ្យសតិអារម្មណ៍នយោបាយរបស់ក្រុមនៃពួកពណ៌ប្រផេះ​ និងពួកពណ៌ក្រហម​ បានប្រែពណ៌ជាបណ្តើរៗ​ មកលើការដឹកនាំ​​របស់សម្តេច ដែលបានកើតចេញពីញើសឈាមដ៏បរិសុទ្ធរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុប្រទេសជាតិ និងប្រជាជនកម្ពុជាមួយនេះ​ មានសុខសន្តិភាព​ មានការអភិវឌ្ឍ​ បន្ទាប់ពីកម្ពុជាបានបាត់បង់អស់រយ:ពេល ៥០០ឆ្នាំកន្លងទៅ​​។

ជាមួយនឹងការជួបជុំសំណេះសំណាល​ នៃគ្រួសារគណប្រប្រជាជនកម្ពុជា នៅមូលដ្ឋានសង្កាត់ផ្សារថ្មី ១ ខណ្ឌដូនពេញ​ លោក ណុប ចាន់ណារិន្ទ​ និងលោក ប៉ែន សារឿន បានចែកជូនវត្ថុកំដរដៃ​ ជាការឧបត្ថម្ភផ្ទាល់របស់សម្តេចវិបុលសេនាភក្តី​ សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា រួមមានអង្ករ ថវិកា​ មួយចំនួនផងដែរ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៦០ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម