ព័ត៌មានជាតិ
ឆ្នាំ២០២២ មានកុមារឆ្លងជំងឺគ្រុនឈាមជាង១២០០០ករណីកើនជាង ៦ដង
នៅក្នុងឆ្នាំ២០២២មានកុមារឆ្លងជំងឺគ្រុនឈាមប្រមាណជាង១២០០០ករណី មានការកើនឡើងជាង៦ដងបើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ដែលមានកុមារឆ្លងប្រមាណជាង១៨០០ករណីប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលមានប្រសាសន៍នៅព្រឹកថ្ងៃទី៣មករា នេះថា ឆ្នាំ២០២២ ថ្មីៗនេះមានករណីជំងឺគ្រុនឈាមជាង១២៥០០ករណី ក្នុងនោះស្លាប់ចំនួន១៩ករណីមានការកើនឡើងជាង៦ដង ខណៈឆ្នាំ២០២១កន្លងទៅមានករណីជំងឺគ្រុនឈាមចំនួន១៨១១ករណីក្នុងនោះស្លាប់ចំនួន៨ករណីប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិតបានបន្តថា ការកើនឡើងនៃចំនួនករណីគ្រុនឈាម និងស្លាប់នេះដោយសារតែជិតកៀកទៅនឹងវន្តដែលត្រូវផ្ទុះជំងឺគ្រុនឈាមដែលតែងតែកើតឡើងរៀងរាល់៥ឆ្នាំម្តង ខណៈការផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំលើកចុងក្រោយនៅឆ្នាំ២០២១៩កន្លងទៅ។
លោកវេជ្ជបណ្ឌិតបានអះអាងថា នៅឆ្នាំ២០២៣នេះស្ថានភាពជំងឺគ្រុនឈាមអាចនឹងកើនឡើងដល់ជាង២ម៉ឺនករណីខ្ពស់ជាងឆ្នាំ២០២២ទៅទៀត ដោយសារវាកៀកដល់វន្តនៃការផ្ទុះជំងឺគ្រុនឈាម បន្ទាប់ពីកម្ពុជាបានផ្ទុះទ្រង់ទ្រាយធំកាលពីឆ្នាំ ២០១៩ កន្លងទៅ ហើយនៅឆ្នាំ២០២៣នេះគេរំពឹងថាជំងឺគ្រុនឈាមអាចនឹងកើនឡើងខ្ពស់ជាងឆ្នាំ២០២២ទៅទៀត។លោកវេជ្ជបណ្ឌិត បានបន្តទៀតថា «ស្ថានភាពជំងឺគ្រុនឈាមនៅឆ្នាំ២០២៣នេះយោងតាមវន្តនៃផ្ទុះជំងឺគ្រុនឈាមមានរយៈពេល៥ទៅ៦ឆ្នាំផ្ទុះម្តងនោះដោយសារផ្ទុះចុងក្រោយនៅឆ្នាំ២០១៩ អីចឹងឆ្នាំ២០២៣នេះចូលដល់ឆ្នាំទី៤កៀកដល់នៃការផ្ទុះហើយ អីចឹងជំងឺគ្រុនឈាមនឹងចាប់ផ្តើមកើនឡើងច្រើនជាងឆ្នាំ២០២២ទៅទៀតអាចមាន២ឬជាង២ម៉ឺនករណី និងស្លាប់កើនលើសឆ្នាំនេះទៀត»។ លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ខេត្តដែលប្រឈមនឹងជំងឺគ្រុនឈាមខ្ពស់រួមមានខេត្តបន្ទាយមានជ័យ កំពង់ស្ពឺ រាជធានីភ្នំពេញ ព្រៃវែង សៀមរាប តាកែវ ពោធិ៍សាត់ និងត្បូងឃ្មុំ។

លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តការរស់នៅស្អាត និងអនាម័យ ដោយធ្វើការលប់បំបាត់នូវសំបកកំប៉ុង សំបកដូង សំបកកង់ឡាន និងម៉ូតូ ព្រមទាំងឆ្នាំងចាស់ៗ ទុកចោលនៅក្រៅផ្ទះ ព្រោះថា វត្ថុទាំងនេះអាចដាក់ទឹកបាន ដែលអាចកកើតទៅជាដង្កូវទឹក ហើយវិវត្តន៍ទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងអាចចម្លងទៅមនុស្ស ធ្វើឲ្យអត្រាឆ្លងកាន់តែច្រើនថែមទៀត ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ប្រសិនបើមានអាការៈក្តៅខ្លួនសូមកុំព្យាបាលដោយខ្លួនឯង ឬយកទៅព្យាបាលកន្លែងព្យាបាលតូចៗតាមភូមិដោយសារគាត់មិនមានឧបករណ៍សម្ភារជួយសង្គ្រោះបងប្អូនបានទាន់ពេលវេលានោះទេ ដោយសារជំងឺគ្រុនឈាមជាជំងឺមួយកាចសាហាវ និងអាចធ្វើឱ្យកូនលោកអ្នកស្លាប់បានយ៉ាងលឿនក្នុងរយៈពេល៣ទៅ៤ថ្ងៃក្រោយពីឆ្លងជំងឺហ្នឹងចេញរោគសញ្ញាប្រសិនបើយើងមិនព្យាបាលបានទាន់ពេលវេលាទេមានកាយឺតយ៉ាវគឺអាចឱ្យស្លាប់បាន»។

លោកវេជ្ជបណ្ឌិតបានណែនាំថា ជំងឺគ្រុនឈាមមានអាការៈ និងរោគសញ្ញាដូចជាក្តៅខ្លួនចាប់ពី៣៩ទៅដល់ ៤០ អង្សា និងមានរោគសញ្ញាផ្សេងៗទៀត ដូចជាមុខក្រហមឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬក្អួត ឈឺពោះឈឺសាច់ដុំឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែកឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើមហើយប្រសិនបើឃើញមានករណីនេះត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះជាបន្ទាន់ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច