Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យជាតិធំជាងគេ សាងសង់លើ​ផ្ទៃដី ៨ ហិចតា ដាក់ឲ្យដំណើរការ​ពាក់កណ្តាលឆ្នាំ​២០២៣

បានផុស

នៅ

មន្ទីរពេទ្យជាតិតេជោសន្ដិភាពធំជាងគេដែលស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដី​ទំហំជិត ៨ហិចតា គ្រោងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការនៅពាក់កណ្តាលឆ្នាំ​២០២៣​​ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសចុះពិនិត្យមន្ទីរពេទ្យជាតិ តេជោសន្ដិភាពកាលពីរសៀលថ្ងៃទី២ មករា លោកស្រី យក់ សម្បត្តិបានបញ្ជាក់ថា មន្ទីរពេទ្យតេជោសន្តិភាពបានបើកការរដ្ឋានសាងសង់នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយ​គ្រោងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការនៅខែមិថុនា ឆ្នាំ២០២៣។

លោក​ស្រី​បន្ត​ថា ការសាងសង់មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គឺជាការផ្ដួចផ្ដើមដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ មន្ទីរពេទ្យនេះ​មានបំពាក់គ្រែចំនួន ៩ ពាន់គ្រែ និង​មានសមត្ថភាពទទួលអ្នកជំងឺរហូតដល់ជាង ៩ ពាន់នាក់ដោយមានចំនួន១១អគារ។

លោកស្រីបានបន្ថែមថា មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកជំងឺទាំង ១៣ ខណ្ឌ នៅរាជធានីភ្នំពេញ ព្រមទាំងអ្នកជំងឺដែលមកពីខេត្ដកណ្ដាល និងកំពង់ស្ពឺ ដែលជាព្រំប្រទល់ជាប់រាជធានីភ្នំពេញ។ លើសពីនោះ ក្នុងករណីដែលមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ គឺមន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាពក្នុងការទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេ ពិសេសជាមួយនឹងការបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម