ព័ត៌មានជាតិ
សេចក្តីព្រាងច្បាប់ចរាចរណ៍ថ្មីជំនួសឱ្យច្បាប់ចាស់នឹងបញ្ជូនទៅដល់ដៃគណៈរដ្ឋមន្ត្រីនាដើមខែនេះ
សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីត្រៀមបញ្ជូនទៅគណៈរដ្ឋមន្ត្រីនាដើមខែមករា ឆ្នាំ ២០២៣នេះ ក្រោយពីបញ្ចប់កិច្ចប្រជុំពិនិត្យចុងក្រោយនៅទីស្តីការក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះ។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣នេះថា សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីមាន ១២ ជំពូក និង ៩០ មាត្រា ហើយក្រុមការងារជំនាញក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកតាំងចិត្តថា នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅឱ្យដល់ដៃគណៈរដ្ឋមន្ត្រីនៅដើមខែ មករា ឆ្នាំ ២០២៣នេះ។
មន្ត្រីអ្នកនាំពាក្យដដែលរូបនេះបានគូសបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ដែលនឹងឈានដល់ការបង្កើតច្បាប់ចរាចរណ៍ផ្លូវគោកថ្មីជំនួសឱ្យច្បាប់ចាស់មានការកែសម្រួលច្រើន គឺមិនខុសពីការធ្វើវិសោធនកម្មនោះទេ ដែលមានមាត្រា និងខ្លឹមសារមួយចំនួនធ្វើឱ្យស្របទៅតាមតម្រូវការបរិបទសង្គម និងកត្តាប្រឈមផ្សេងៗ។

លោក ហ៊ាង សុទ្ធាយុត្តិបញ្ជាក់ថា៖ «ខ្លឹមសារដែលបានកែសម្រួលក៏ឆ្លុះបញ្ចាំងពីសង្គម បើនិយាយពី ៥ ឆ្នាំមុន តម្រូវការនៃការអនុវត្តច្បាប់ផ្សេង ឥឡូវតម្រូវការនៃការអនុវត្តច្បាប់ផ្សេងមានន័យថា យើងធ្វើឲ្យស្របតាមបរិបទសង្គម អញ្ចឹងចំណុចកែសម្រួលមានច្រើនគួសម ដែលមានទាំងនិយាយពីការផាកពិន័យ លក្ខខណ្ឌក្នុងការបើកបរជាដើម»។
ខ្លឹមសារសំខាន់ៗនៅក្នុងសេចក្តីព្រាងច្បាប់ថ្មីនេះមានច្រើនទៀតដូចជា តម្រូវឱ្យអ្នកបើកបរធ្វើតេស្តរកសារធាតុញៀនជាពិសេសលើការអភិវឌ្ឍផ្លូវថ្នល់ ដូចជាការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន និងចង់បង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍៕
អត្ថបទ៖ ឡេង ដេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ