ព័ត៌មានជាតិ
លោក គន់ គីម មានកូន៣នាក់ជាមន្រ្តីជាន់ខ្ពស់ និង៣នាក់ទៀត ជាអ្នកជំនួញ
លោក គន់ គីម កំពុងកាន់តំណែងជាទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស ហើយកាលពីខែមិថុនា ឆ្នាំ២០១៩ លោកត្រូវបានតែងតាំងតួនាទីបន្ថែមជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនួសលោក ញឹម វណ្ណដា។ ក្រៅពីនេះ លោក គន់ គីម ក៏ជាសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ។

បើក្រឡេកមកមើលក្រុមគ្រួសាររបស់លោក គន់ គីម គឺកូនៗរបស់លោកកំពុងបម្រើការជាមន្ត្រីរដ្ឋបាលសារធារណៈ ជាមន្ត្រីយោធានៃក្របខណ្ឌកងយោធពលខេមរភូមិន្ទ និងមួយចំនួនជាអ្នកជំនួញ។ តើកូនរបស់លោក គន់ គីម រូបណាខ្លះកំពុងបម្រើការជាមន្ត្រីរាជការ ហើយកាន់តួនាទីអ្វីខ្លះ?
១/ លោក គីម រិទ្ធី
លោក គីម រិទ្ធី ជាកូនប្រុសច្បងរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលកំពុងមានមុខតំណែងជាអភិបាលខេត្តព្រះវិហារ។ មុនពេលកាន់តំណែងជាអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ធ្លាប់បាន់កាន់តំណែងជាច្រើន ដូចជា អភិបាលរងខេត្តកណ្ដាល អគ្គនាយករងរដ្ឋបាលនៃក្រសួងមហាផ្ទៃ ស្នងការរងនគរបាលខេត្តកណ្ដាល និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលមានឋានន្តរស័ក្តិជាឧត្តមសេនីយទោ។ លោក គីម រិទ្ធី បានបញ្ចប់សញ្ញាបត្រថ្នាក់អនុបណ្ឌិតចំនួនពីរ គឺអនុបណ្ឌិតផ្នែកព្រហ្មទណ្ឌ នៅសហរដ្ឋអាមេរិក និងអនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ នៅសាលាគោលនយោបាយ លី ក្វាន់យូ ប្រទេសសិង្ហបុរី។

២/ លោក គីម សុផារុន
លោក គីម សុផារុន ជាមន្ត្រីយោធា ដែលមានឋានន្តរស័ក្តិជាឧត្តមសេនីយទោ ហើយមានតួនាទីជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។ បន្ថែមពីនេះ លោក គីម សុផារុន ក៏មានតួនាទីជាទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលទទួលបន្ទុកជាអនុប្រធានក្រុមការងារសម្របសម្រួលកងប្រតិបត្តិការរុករក និងសង្គ្រោះពេលមានគ្រោះមហន្តរាយ។ តាមរយៈតួនាទីនេះ លោក គីម សុផារុន តែងតែអមដំណើរបេសកកម្មការងារចុះផ្ទាល់ជាមួយឪពុករបស់លោក នៅពេលដែលប្រជាពលរដ្ឋជួបគ្រោះមហន្តរាយនានានៅទូទាំងប្រទេស។

៣/ លោក គីម វីរៈ
លោក គីម វីរៈ ជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលត្រូវបានតែងតាំងកាលពីអំឡុង ខែកញ្ញា ឆ្នាំ២០២២។ មុនក្លាយជាអគ្គលេខាធិការ លោក បានកាន់មុខតំណែងជាទីប្រឹក្សា និងជានាយកគម្រោងកម្មវិធីជាតិនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ជាមួយគ្នានេះ លោក គីម វីរៈ ក៏ជាមន្ត្រីយោធាថ្នាក់ឧត្តមសេនីយទោ ដែលមានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ។
ពាក់ព័ន្ធនឹងការសិក្សា លោក គីម វីរៈ បានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក ដោយលោកទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង និងភាពជាអ្នកដឹកនាំ នៅសាកលវិទ្យាល័យ webster។

ដោយឡែក កូនប្រុសស្រីរបស់លោក គន់ គីម មួយចំនួនទៀត គឺជាអ្នកជំនួញដែលកំពុងគ្រប់គ្រងក្រុមហ៊ុនជាច្រើននៅក្នុងប្រទេស ដូចជា លោក គីម ផារ៉ា លោកស្រី គីម សុផារី និងលោក គីម រតនៈ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?