Connect with us

ព័ត៌មានជាតិ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រជុំ​ទ្វេភាគី​ជាមួយ​វៀតណាម ស្តីពី​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០២០-២០២១

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ ចូលរួម​ប្រជុំ​ទ្វេភាគី​ជាមួយ​វៀតណាម ដែល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១​នេះ តាម​ប្រព័ន្ធ Video conference ដែល​ភាគី​វៀតណាម​ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ង៉ូ ស៊ុន​លិ​ច្ស រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ព័ត៌មាន​ពី​វេ​ប​សាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​នេះ បានធ្វើ​ឡើង​នៅ​អគារ​មិត្តភាព​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ​, នាយ​ឧ​ត្ត​ម​សេនីយ៍ ជា​រដ្ឋលេខាធិការ អគ្គ​មេបញ្ជាការ​រង មេបញ្ជាការ ទាំង​បី​ប្រភេទ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ថ្នាក់ដឹកនាំ​តាម​បណ្តា​ស្ថាប័ន ចំណុះ​ក្រសួងការពារជាតិ និង​អគ្គបញ្ជាការ​ជាច្រើនរូប​ទៀតផង​ដែរ ហើយ​នៅ​ទីបញ្ចប់​ក៏បាន​ចុះហត្ថលេខា​លើ​ពិធីសារ​កិច្ច សហប្រតិបត្តិការ​ឆ្នាំ​២០២០-២០២១​ផងដែរ​។

ចំពោះ​ខ្លឹមសារ​ពេញ ពី​កិច្ចប្រជុំ​រវាង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នេះ នៅ​មិនទាន់​ទទួល​បាន​នៅឡើយ​ទេ​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម