Connect with us

ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ច្រានចោលការចោទប្រកាន់ថា រដ្ឋគិតតែខ្ចីលុយពីបរទេសរហូត ពិសេសចិន

បានផុស

នៅ

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាថ្មីម្តងទៀត​ បានច្រានចោលនូវការរិះគន់ និងចោទប្រកាន់ថា “រាជរដ្ឋាភិបាល ចេះតែខ្ចីរហូត ពិសេសចិន”។ បើតាមការអះអាងរបស់លោករដ្ឋមន្ត្រី ក្នុងពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នៅខេត្តក្រចេះ កាលពីថ្ងៃទី០២ ធ្នូ កន្លងទៅនេះ ប្រភពថវិកាសម្រាប់​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ​គឺមានច្រើន ក្នុងនោះមានថវិកាជាតិដែរ ជាក់ស្តែងដូចផ្លូវ ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ ៣៨ខ្សែ នៅសៀមរាប និងការសាងសង់ស្ពានឆ្លងកាត់កាត់ទន្លេមេគង្គ ដើម្បីភ្ជាប់ទៅ​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត សុទ្ធសឹងតែជាថវិកាជាតិទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទទួលស្គាល់ថា កម្ពុជា ពិតជាមានប្រភពកម្ចីមកពីចិន ជប៉ុន កូរ៉េ ថៃ ធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ី -ល- ប៉ុន្តែរាល់ការទទួលកម្ចីនោះទៀតសោត លុះត្រាណាតែគេផ្តល់កម្ចីឱ្យកម្ពុជា ដោយគ្មានលក្ខខណ្ឌ។ លោកថា “លក្ខខណ្ឌគេមានតែមួយទេ គឺយកទៅធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព និងរីកចម្រើនសេដ្ឋកិច្ចយើង”។

លោករដ្ឋមន្ត្រីរូបនេះ បន្ថែមទៀតថា ក្នុងកម្ចីឥតលក្ខខណ្ឌទាំងនោះ មានកំណត់យ៉ាងច្បាស់ថា លុះត្រាណាតែសេដ្ឋកិច្ចយើងកើន ហើយមិនមានការដាក់កំហិតណាមួយមកលើកម្ពុជា ថាត្រូវតែធ្វើតាមគោលនយោបាយ របស់ប្រទេសណា​មួយ​ឡើយ។

តាមការគូសបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ថ្វីបើកម្ពុជាទទួលកម្ចីពីបរទេស ឬធនាគារទាំងនោះក៏ពិតមែន ប៉ុន្តែកម្ពុជា​គឺជាម្ចាស់តែមួយគត់របស់ប្រទេស ដោយម្ចាស់កម្ចីទាំងនោះ មិនមានសិទ្ធបង្គាប់ឱ្យរដ្ឋាភិបាលកម្ពុជា ធ្វើអ្វីតាមការចង់បានរបស់ពួកគេឡើយ។

រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រាល់កម្ចីរបស់កម្ពុជាទាំងអស់ គឺគ្រប់គ្រងបានយ៉ាងល្អដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ចវត្ថុ គឺគ្រប់គ្រងមិនឱ្យលើសនឹងអត្រាកម្ចីកំណត់ ៤០% លើផលិតផលក្នុងស្រុកនោះទេ។ លោកអះអាងទៀតថា កម្ពុជា នៅអាចខ្ចីបានច្រើន មិនទាន់ដល់ចំនួនដែលគេកំណត់នោះឡើយ ហើយកម្ចីនោះទៀត​សោត គឺដើម្បីតែអភិវឌ្ឍនប្រទេសជាតិតែប៉ុណ្ណោះ ដែលនោះលោកទុកថាជារឿងត្រឹមត្រូវ៕

អត្ថបទដោយ ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម