Connect with us

ព័ត៌មានជាតិ

ទេសចរជាង ៣៣ ម៉ឺននាក់ បានមកលេងខេត្តកោះកុង កាលពីឆ្នាំ ២០២២

បានផុស

នៅ

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ សរុប​ជាង ៣៣ ម៉ឺន​នាក់ បាន​នាំ​គ្នា​មក​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​កោះកុង កាលពី​ឆ្នាំ ២០២២ កន្លង​ទៅ ដោយ​តួលេខ​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ បង្ហាញ​ថា កើន​ឡើង ១៩ ម៉ឺន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ទុះ​ការ​មក​លំហែ​កាយ​ភ្ញៀវ​ទេសចរ​ជាតិ និង​ចម្រុះ​ជាតិសាសន៍​នៅ​ខេត្ត​កោះកុង ត្រូវ​បាន​មន្ត្រី​ជំនាញ​វាយតម្លៃ​ថា វា​កើន​ឡើង​ប្រមាណ ១៩៣.០៤០ នាក់ ក្នុង​ចំណោម​អ្នកទេសចរ​សរុប ៣៣១.៩២៦ នាក់ ស្មើនឹង ១៣៩ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០២១។

លោក សុខ ចាន់គ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី ៣ ខែ​មករា ឆ្នាំ ២០២៣ នេះ​ថា កាលដែល​នាំ​ឲ្យ​ខេត្ត​មាន​ស្ទុះ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ច្រើន​បែបនេះ ក៏​ព្រោះ​តែ​អ្នកទេសចរ​បាន​ផ្លាស់ប្ដូរ​ការ​ដំណើរ​ចរ​បែប​ទំនើប​មក​ទេសចរណ៍​បែប​អេកូ​តាម​ព្រៃភ្នំ​ធម្មជាតិ​វិញ រួមមាន ៖ ការ​បោះ​តង់ កម្សាន្ត​តាម​ឆ្នេរ​កោះ ងូតទឹក​ជ្រោះ និង​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង។

ចំពោះ​កត្តា​អាកាសធាតុ​អំណោយផល​ល្អ មាន​តំបន់​ទេសចរណ៍​បង្កើត​ថ្មីៗ និង​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​ខេត្ត ក៏ លោក សុខ ចាន់គ្រឹះស្នា អះអាង​ថា ជា​ផល​ហេតុ​ធ្វើ​ឲ្យ​មាន​អ្នកទេសចរ​មកលេង​កាន់តែ​ច្រើន​ផង​ដែរ។

ទន្ទឹម​នឹង​កំណើន​មាន​ភ្ញៀវ​ទេសចរ មន្ទីរ​ជំនាញ បាន​បន្ត​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​វិធានការ​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ស្តង់ដារ​ប្រតិបត្តិ​អប្បបរមា តាម​បែប​គន្លង​ប្រក្រតី​ថ្មី សម្រាប់​អាជីវកម្ម​ទេសចរណ៍​ទូទាំង​ខេត្ត។

៤ ខែ អំឡុង​ឆ្នាំ ២០២២ មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង សម្រេច​ផ្ដល់​អាជ្ញាប័ណ្ណ​អាជីវកម្ម​ទេសចរណ៍​តាមរយៈ​អង្គភាព​ច្រកចេញ​តែមួយ​របស់​រដ្ឋបាល​ខេត្ត ក្រុង និង​ស្រុក បាន​សរុប ១១២ កន្លែង ដល់​អ្នក​វិនិយោគ ដើម្បី​ចូលរួម​អភិវឌ្ឍន៍ និង​ពង្រឹង​សេវាកម្ម​ទៅកាន់​អ្នក​ទេសចរ​ទូទៅ​បាន​មក​លេង​លំហែ។

ពាក់ព័ន្ធ​បញ្ហា​វិស័យ​ទេសចរណ៍​នេះ ក៏​ជួប​បញ្ហា​ប្រឈម​ណាស់​ដែរ ដោយសារ​គុណភាព​សេវាកម្ម​ទេសចរណ៍​នៅ​មាន​កម្រិត​នៅឡើយ ថ្វីត្បិត​មន្ត្រី​ជំនាញ បើក​វគ្គ​បណ្ដុះបណ្ដាល និង​ណែនាំ​ពង្រឹង​សេវាកម្ម​ទេសចរណ៍​តាម​បណ្ដា​អាជីវកម្ម​ទេសចរណ៍ ពិសេស​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ ក្របខណ្ឌ​ទូទាំង​ខេត្ត​ផ្ទាល់​តែម្ដង៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម