ព័ត៌មានជាតិ
មន្រ្តីកម្ពុជាបើកកិច្ចប្រជុំ ត្រៀមដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី៣
គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ នៅព្រឹកថ្ងៃទី០៣មករាឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សា និងតាមដានវឌ្ឍនភាពនៃការងារអភិវឌ្ឍន៍ និងអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២ និងរៀបចំដើម្បីប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី៣។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិមានប្រសាសន៍ថា កិច្ចប្រជុំលើកទី៣នៃគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ធ្វើឡើងក្នុងគោលបំណងសំខាន់ គឺដើម្បីតាមដានវឌ្ឍនភាព ការអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២ និងដើម្បីបន្តពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលបន្ថែមលើការងារពាក់ព័ន្ធ នឹងប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២ និងវាយតម្លៃខ្ពស់អំពីលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក និងការស្នើឱ្យតំណាងក្រសួង-ស្ថាប័នជំនាញទាំងអស់ត្រៀមខ្លួន និងរៀបចំដើម្បីប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី៣។

លោកបានបន្តថា ទាក់ទងបញ្ជរតែមួយជាតិ គឺជាកន្លែងដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម និងដឹកជញ្ជូន ដាក់នូវព័ត៌មានឧត្តមានុវត្តន៍ និងសំណុំឯកសារនៅចំណុចចូលតែមួយ សម្រាប់បំពេញនូវរាល់បទប្បញ្ញត្តិដែលតម្រូវ ពាក់ព័ន្ធនឹងការនាំចេញ-ចូល និងការឆ្លងកាត់។ សម្រាប់ព័ត៌មានដែលដាក់ស្នើក្នុងទម្រង់អេឡិចត្រូនិក គំរូទិន្នន័យនឹងត្រូវបានឲ្យដាក់ស្នើតែម្តងប៉ុណ្ណោះ។ ចំណែកគោលដៅសំខាន់បំផុត នៃប្រព័ន្ធបញ្ជរតែមួយ គឺការពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល, រដ្ឋាភិបាល និងធុរជន, និងធុរជន និងធុរជន។
កិច្ចប្រជុំ គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ មានការចូលរួមពីសមាជិកនៃក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ ក្រសួង-ស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងរ៉ែ និងថាមពល, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ធនាគារជាតិនៃកម្ពុជា, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, កំពង់ផែស្វយ័តភ្នំពេញ និងមកពីតំណាងវិស័យឯកជន៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង