Connect with us

ព័ត៌មានជាតិ

មន្ត្រីរដ្ឋបាល​ជលផល ៖ ទិន្នផលនេសាទត្រី សម្រាប់ធ្វើត្រីប្រហុកមានការថយចុះបន្តិច តែមិនទាន់បញ្ចប់នៅឡើយទេ

បានផុស

នៅ

មន្ត្រីរដ្ឋបាល​ជលផល បានឲ្យដឹងថា នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣នេះ ទិន្នផលនេសាទត្រី សម្រាប់ធ្វើត្រីប្រហុកមានការថយចុះបន្តិច បន្ទាប់ពីមានការកើនឡើងកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ។ តែយ៉ាងណាក៏ដោយ ប្រជានេសាទនៅតែអាចបន្តការធ្វើនេសាទបាន ហើយអ្នកដែលចង់ធ្វើត្រីប្រហុកក៏អាចបន្តធ្វើបាននៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹង ទ្រី អនុប្រធាន​រដ្ឋបាល​ជលផល មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០​២៣នេះថា ការនេសាទត្រីប្រហុក និងការធ្វើត្រីប្រហុក មិនទាន់ការបញ្ចប់ទេ មកទល់នឹងថ្ងៃអង្គារនេះ គ្រាន់តែទិន្នផលត្រីមានការថយចុះប៉ុណ្ណោះ។

លោក អ៊ឹង ទ្រី បានឲ្យដឹងយ៉ាងដូច្នេះថា «គេអត់និយាយរឿងបញ្ចប់ គឺអត់បញ្ចប់ទេ ព្រោះអីនេះស៊ីសងត្រីវាឡើងដល់ត្រឹមណា ជាទូទៅខ្នើតហ្នឹងវាមានតែ ៣ថ្ងៃទេ ដែលវាត្រូវច្រើនជាងគេ អញ្ចឹងគឺខ្នើតហ្នឹងវាចាប់ផ្ដើមតាំងពីថ្ងៃនេះហ្នឹង (២៩ ធ្ន ២០២២) ឥឡូវនេះ ថ្ងៃនេះ ហាក់ដូចជាត្រីរាងថយចុះហើយ អញ្ចឹងត្រីប្រហុក មួយខ្នើតវាត្រូវ ៣ថ្ងៃហ្នឹង អាហ្នឹងគេហៅថា ដល់កំពូលតែប៉ុណ្ណឹងឯង»។

លោកអនុប្រធាន​រដ្ឋបាល​ជលផល បានឲ្យដឹងបន្តថា មកដល់ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣នេះ ប្រជានេសាទ នៅតែអាចបន្តនេសាទបាន ​និងអ្នកចង់ធ្វើត្រីប្រហុក នៅតែអាចបន្តធ្វើបានទៀត គ្រាន់តែទិន្នផលមានការថយចុះជាងមុន តែមិនមែនមានន័យថា ការនេសាទ និងការធ្វើត្រីប្រហុក ត្រូវបញ្ចប់នោះទេ។

លោក អ៊ឹង ទ្រី បានឲ្យដឹងទៀតថា សម្រាប់នៅខ្នើតក្រោយ ប្រសិនបើផ្ទៃមេឃស្រឡះល្អ​ មិនមានភ្លៀងធ្លាក់ទេនោះ ការនេសាទត្រីសម្រាប់ធ្វើប្រហុក នឹងត្រូវចាប់ផ្ដើមម្ដងទៀត។ សម្រាប់ខ្នើតដំបូងនារដូវនេសាទឆ្នាំ ២០២២-២០២៣នេះ ទិដ្ឋផលត្រីប្រហុក ឬផ្អក ​មានការកើនឡើងជាងឆ្នាំកន្លងទៅ។ រាជធានី-ខេត្ត ដែលអាចនេសាទត្រីប្រហុក និងធ្វើត្រីប្រហុកបាន រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្ដាល, តាកែវ, និងខេត្តកំពង់ឆ្នាំង ជាដើម។

សូមជម្រាបថា កាលពីថ្ងៃទី ២៨ ខែធ្នូ​ ឆ្នាំ ២០២២កន្លងទៅនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងថា ក្នុងរដូវនេសាទឆ្នាំ ២០២២-២០២៣ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេ​សាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ពីថ្ងៃ ៧កើត ដល់ថ្ងៃ ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

រដ្ឋបាលជលផល បានជម្រាបជូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញ មកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ។ ទន្ទឹមនេះរដ្ឋបាលជលផល ក៏បានសំណូម ពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ សូមបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រី ផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ៣ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម៣ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម