Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម សម្រេច​ផ្អាក​នាំចូល​ត្រី​ពី​ប្រទេសជិតខាង ដើម្បី​លើកស្ទួយ​ការ​ចិញ្ចឹម​ត្រី​ក្នុងស្រុក

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​០៨ ខែមករា នេះ​បាន​អះអាង​ថា អនុវត្ត​តាម អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ដែល​បាន​ណែនាំ​ហើយ ណែនាំ​ទៀត​ឲ្យ​ប្រើ​ប្រាស់​ឱកាស​មាស​ក្នុង​ការដាំដុះ ចិញ្ចឹម​ត្រី និង​សត្វ ដើម្បី​ឈាន​ទៅ​ដល់​ការកាត់បន្ថយ​ការ​នាំ​ចូល និង​សំណូមពរ​របស់​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា​ផង​នោះ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បានធ្វើការ​ពិនិត្យ និង​ពិចារណា​ក្នុងការ​ផ្អាក​ជា​បណ្តោះ អាសន្ន​នូវ​ការនាំ​ចូល ផលិតផល​ជលផល ដែល​វា​រី​វប្បករ​ក្នុងស្រុក​អាច​ផលិត​បាន ដូចជា ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង​ត្រី​ឆ្ពោះ​ជាដើម ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ទីផ្សារ​ផលិតផល​វារីវប្បកម្ម​នាពេល​បច្ចុប្បន្ន រួមចំណែក​ជំរុញ​ការផលិត​ក្នុង ស្រក​ឲ្យ​បាន​ខ្លាំងក្លា និង​ឈានទៅរក​ការនាំចេញ​នាពេលខាងមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងកសិកម្ម​អះអាង​ថា ថ្មីៗ​នេះ មាន​ក្រុម​អាជីវករ​នាំចេញ នាំចូល​ផលិតផល​ជលផល​មួយចំនួន មាន​ការ​មិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ​នៃ​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​នាំចូល​ផលិតផល​ជលផល​ដែល​អាច​ផលិត​បាន​ក្នុងស្រុក​នាពេល​កន្លងមក​។ ដូចនេះ ដើម្បី​ដោះ ស្រាយ​បញ្ហា​ខាងលើ​នៅ ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​រៀប​ចំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​រួមមាន​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា និង​តំណាង​អាជីវករ​នាំចេញ នាំចូល​ផល ផលិតផល ជលផល និង​បាន​ព្រមព្រៀងគ្នា​អនុវត្ត​នូវ​វិធានការ​បន្ទាន់​មួយចំនួន​ដូចខាងក្រោម​៖

​ទី​១-​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា​ត្រូវ​រៀបចំ​ផ្តល់ជូន​នូវ​ព័ត៌មាន​ដែល ទាក់ទង​ទៅនឹង​ប្រភេទ បរិមាណ​ផល ផលិតផល​វារីវប្បកម្ម​ដែល​ត្រូវ​ដល់ពេល​ប្រមូល​ផល​នៅតាម​ខែ​នីមួយៗ ដល់​អា​ជីករ​ប្រមូល​ទិញ នាំចេញ នាំចូល​ផល ផលិតផល​ជលផល ដើម្បី​ចុះ​ប្រមូល​ទិញ​ផល ផលិតផល​ជលផល​ដែល​ផលិត បាន​ក្នុងស្រុក​ទាំងនោះ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។

ទី​២-​តំណាង​អាជីវករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល បាន​យល់ព្រម​ផ្អាក​នូវ​ការ​ស្នើសុំ​នាំចូល​ប្រភេទ​ត្រី​ដែល​វា​រី​វប្បករ​ផលិត​បាន​ច្រើន​ដូចជា ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង ត្រី​ឆ្តោ ព្រមទាំង ប្រភេទ​ត្រី​មួយចំនួនទៀត​ដែល​អាច​ចិញ្ចឹម​បាន​ក្នុងស្រុក តាម​ការជូនដំណឹងរ​បស់​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា​។​

​ទី​៣-​តំណាង​អា​ជីករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល បាន​ឯកភាព​ក្នុងការ​បង្កើត​នូវ​សមាគម និង​បណ្តុំ​អ្នកប្រមូល​ទិញ​ផល ផលិតផល​ជល​នៅតាម​តំបន់ ដើម្បី​ប្រមូល​ទិញ​ផល ផលិតផល​ជលផល​ដែល​ផលិត​បាន​ក្នុងស្រុក​។

ទី​៤-​ចំពោះ​ការ​នាំ​ឆ្លងកាត់​ផល ផលិតផល​ជលផល តំណាង​អាជីវករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល ធានា​ថា​នឹង​មាន​ការចុះបញ្ជី​ទទួលស្គាល់​នៅ​ដើមទី​និង​ចុង​ទី​ពី​មន្ត្រី​ជលផល​មាន​សមត្ថកិច្ច និង​ធានា​ថា​ មិន​មាន​ការ​ទម្លាក់​ចែកចាយ​ផល ផលិតផល​ជលផល​ឆ្លងកាត់​នេះ​ចូលទៅក្នុង​ទីផ្សារ​ក្នុងស្រុក​ឡើយ​។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សង្ឃឹម​យ៉ាង​មុតមាំ​ថា វា​រី​វប្បករ អាជីវករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល​ទាំងអស់​សាធារណជន ក៏ដូចជា​បណ្តាញ​សារព័ត៌មាន​នានា មេត្តា​ជ្រាប ព្រមទាំង​ផ្តល់​កិច្ចសហការ ជាមួយ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងការ​បំពេញភារកិច្ច​នេះ​ឲ្យ​បាន​ល្អប្រសើរ ដើម្បី​ជា​ប្រយោជន៍​ក្នុងការ ចូលរួម​ដល់​ការអភិវឌ្ឍ​វារីវប្បកម្ម​នៅ​កម្ពុជា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា២ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម