ព័ត៌មានជាតិ
អភិបាលខេត្តកែប មិនអនុញ្ញាតឲ្យក្រុមអាជីវករក្រាលកន្ទេលតាមចិញ្ចើមផ្លូវសាធារណៈ ចំណុចទីប្រជុំជន
អភិបាលខេត្តកែប មិនអនុញ្ញាតឲ្យក្រុមអាជីវករក្រាលកន្ទេលតាមចិញ្ចើមផ្លូវសាធារណៈ ចំណុចទីប្រជុំជន ដែលជាកត្តាមួយធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់។

ដើម្បីរក្សាសោភ័ណភាព ក៏ដូចជាការរៀបចំសណ្ដាប់ធ្នាប់តាមមាត់ឆ្នេរកម្សាន្តតំបន់ទេសចរណ៍ឆ្នេរកែប ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខ អភិបាលខេត្តកែប បានជំរុញដល់ក្រុមអាជីវករលក់ដូរ តាមបណ្ដោយឆ្នេរ ក្នុងរមណីយដ្ឋានខេត្តកែបទាំងមូល ឲ្យចូលរួមសហការ។

ក្នុងនោះ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ នៅតាមបណ្ដោយមាត់ឆ្នេរឲ្យបានល្អប្រសើរ សម្រាប់ទទួលបដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរ។
ការជំរុញបែបនេះ ក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ កាលពីរសៀលថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកែប ក្រោមវត្តមាន លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំងបី ប្រធាន អនុប្រធាន មន្ទីរអង្គភាពក្នុងខេត្ត ព្រមទាំងក្រុមអាជីវករលក់ដូរតាមបណ្ដោយឆ្នេរផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក សោម ពិសិដ្ឋ បានសំណូមពរដល់ក្រុមអាជីវករលក់ដូរ និងម្ចាស់ហាង រាប់ទាំង អាហារដ្ឋាន និងភោជនីយដ្ឋានផងដែរ ត្រូវបន្តចូលរួមសហការក្នុងការកែលំអសោភ័ណភាព រក្សាអនាម័យ ពិសេសការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយឲ្យបានល្អ។

បន្ថែមពីនោះ មិនអនុញ្ញាតឲ្យក្រុមអាជីវករណាក្រាលកន្ទេលនៅតាមចិញ្ចើមផ្លូវសាធារណៈ ត្រង់ចំណុចទីប្រជុំជន ដែលជាកត្តាមួយធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងបង្កឲ្យមានការកកស្ទះចរាចរណ៍នោះឡើយ។
សូមបញ្ជាក់ផងដែរថា កន្លងមក រដ្ឋបាលខេត្តកែប តែងតែដាក់បម្រាមមិនឲ្យក្រុមអាជីវករណាយកចិញ្ចើមផ្លូវ ឬទីសាធារណៈ ដើម្បីសង់ខ្ចុស ឬកាងកន្លែង សម្រាប់ក្រាលកន្ទេលជួលឲ្យភ្ញៀវអង្គុយលេង ឬញុំាអាហារនោះឡើយ។ បើក្រុមអាជីវករណាអនុវត្តផ្ទុយនឹងគោលការណ៍ដូចជម្រាបខាងលើ រដ្ឋបាលខេត្ត នឹងឲ្យរុះរើចេញជាបន្ទាន់៕



អត្ថបទ ៖ សេង ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ