ព័ត៌មានជាតិ
រដ្ឋបាលខេត្តពោធិ៍សាត់ សេចក្តីបំភ្លឺព័ត៌មានស្តីពីករណី គ្រួសារកងទ័ព៣០គ្រួសារមករស់នៅលើដីទីតាំងថ្មដាតូច
ពោធិ៍សាត់ ៖ ក្រោយពេលគេហទំព័រ ជីវិតនិងកីឡា បានផ្សព្វផ្សាយព័ត៌មានខុសពីការពិតពីគ្រួសារកងទ័ពចំនួន៣០គ្រួសារដែលបានមករស់នៅលើដីទីតាំងថ្មដាតូច ចំណុចគីឡូម៉ែត្រលេខ១៦៣-១៦៤ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ហើយត្រូវរដ្ឋបាលខេត្តប្រឈមការបណ្ដេញចេញនោះវាជារឿងមិនពិត ហើយរដ្ឋបាលខេត្តសូមជម្រាបជូនសាធារណជនដូចខាងក្រោមនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/photo_2023-01-03_18-13-46-3-1024x682.jpg)
សេចក្ដីបំភ្លឺព័ត៌មាន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ គេហទំព័រឈ្មោះ ជីវិត និងកីឡា បានផ្សព្វផ្សាយវីដេអូឃ្លីប ពីគ្រួសារកងទ័ពចំនួន៣០គ្រួសារ បានមករស់នៅលើទីតាំងថ្មដាតូច ចំណុចគីឡូម៉ែត្រលេខ១៦៣-១៦៤ ជាច្រើនឆ្នាំមកហើយ ហើយបច្ចុប្បន្ននេះត្រូវប្រឈមនឹងការបណ្តេញចេញ។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/photo_2023-01-03_18-13-46-2-1024x682.jpg)
ទាក់ទិននឹងករណីខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់មានកិត្តិយស សូមបំភ្លឺជូនដល់សាធារណជន និងបណ្ដាញផ្សព្វផ្សាយព័ត៌មានឱ្យបានជ្រាបថា កន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋ៣០គ្រួសារក្នុងតំបន់នោះ បានមកស្នើសុំអន្តរាគមន៍ពីលោកអភិបាលខេត្តពោធិ៍សាត់ ដើម្បីឆ្វៀលដីឱ្យពួកគាត់នៅលើទីតាំងនោះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/photo_2023-01-03_18-13-47-3-1024x682.jpg)
លោកអភិបាលខេត្តបានអនុញ្ញាតឱ្យពួកគាត់បញ្ចេញមតិយោបល់លើកសំណើទាំងអស់គ្នា និងបានដឹងថា ក្នុងចំណោម៣០គ្រួសារនោះ ខ្លះជាគ្រួសារកងទ័ព ខ្លះទៀតជាប្រជាពលរដ្ឋទើបមករស់នៅនោះទេ។ ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានពន្យល់អំពីទិដ្ឋភាពច្បាប់ជូនពួកគាត់ និងប្តេជ្ញាស្វែងរកដំណោះស្រាយសមស្រប ជួយពួកគាត់ឱ្យបានរស់នៅស្របច្បាប់។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/photo_2023-01-03_18-14-50-2-1024x682.jpg)
ជាមួយនេះ នៅក្នុងឱកាសសាកសួរសុខទុក្ខកងកម្លាំងឈរជើងនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ លោកបានប្រកាសជូនកងកម្លាំងគ្រប់អង្គភាព ពិនិត្យមើលគ្រួសារកងទ័ពដែលខ្វះខាតដីពិតប្រាកដ ដើម្បីពិនិត្យលទ្ធភាពដោះស្រាយបញ្ហាជូនពួកគាត់។ រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនសាធារណជនបន្ថែមឱ្យបានជ្រាបដូចតទៅ ៖ ១-ទីតាំងនោះស្ថិតក្នុងតំបន់ការពារធនធានធម្មជាតិដែនជម្រកសត្វព្រៃភ្នំសំកុស ដែលក្រសួងបរិស្ថានបានហាមឃាត់ ហើយជាតំបន់ដាច់ស្រយាលពីបណ្តុំគ្រួសារដទៃ ដែលឆ្ងាយពីសាលារៀន មណ្ឌលសុខភាព និងឆ្ងាយពីកន្លែងផ្តល់សេវាសាធារណៈផ្សេងៗ។ ២-ជាគោលការណ៍របស់ក្រសួងបរិស្ថាន តំបន់នោះត្រូវបានរក្សាទុកជាតំបន់អេកូទេសចរណ៍ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “អភិវឌ្ឍន៍ដើម្បីអភិរក្ស និងអភិរក្សដើម្បីអភិវឌ្ឍន៍”។ ៣-ពួកគាត់ទើបតែមកតាំងទីលំនៅក្នុងឆ្នាំ២០១៩ប៉ុណ្ណោះ ហើយក្រុមការងារបានអប់រំ ទប់ស្កាត់ និងហាមឃាត់ពួកគាត់ជាច្រើនលើកមកហើយ។ ក្រោយមកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យពួកគាត់មានឱកាសរុករានដាំដំណាំនិងសាងសង់នៅពេលយប់។ ៤-សំណង់របស់ពួកគាត់ស្ថិតលើដីចំណីផ្លូវជាតិលេខ៥៥ ផ្នែកខាងក្រោយគឺជាទីជម្រាលភ្នំ និងស្ថិតនៅក្រោមគន្លងបណ្ដាញអគ្គិសនីតង់ស្យុងខ្ពស់ដែលងាយប្រឈមនឹងមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជាយថាហេតុ។ ៥-សំណង់របស់ពួកគាត់បានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន ប៉ះពាល់ប្រភពទឹក និងវិស័យទេសចរណ៍ ដែលធ្វើឱ្យខាតបង់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទូទៅ។ ៦-មកដល់ពេលនេះ ស្ថាប័នជំនាញមិនទាន់បានបណ្តេញ ឬបង្ខំឱ្យចាកចេញនៅឡើយទេ ផ្ទុយទៅវិញ ពួកគាត់បែរជាមកស្នើសុំប្លង់កម្មសិទ្ធិដែលយោងតាមច្បាប់ភូមិបាល ដីចំណីផ្លូវ និងទីជម្រាលភ្នំ មិនអាចចេញប្លង់កម្មសិទ្ធិជូនបានទេ។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/photo_2023-01-03_18-14-50-1024x682.jpg)
ទោះបីយ៉ាងណាក្តី រដ្ឋបាលខេត្តនៅតែគិតគូរ និងពិនិត្យលទ្ធភាពរកទីតាំងដីសមស្របណាមួយ ដើម្បីដោះស្រាយជូនពួកគាត់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណគ្រប់បណ្តាសារព័ត៌មានទាំងអស់ ដែលចូលរួមផ្សព្វផ្សាយឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវ ជាក់ស្តែង ចំពោះយន្តការដឹកនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់នាពេលបច្ចុប្បន្ន។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/photo_2023-01-03_18-13-46-1024x682.jpg)
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។ ព័ត៌មានបន្ថែមសូមទំនាកទំនងផ្ទាល់នៅសាលាខេត្តពោធិ៍សាត់ ឬទំនាក់ទំនងមកទូរស័ព្ទលេខ 092 72 8087 / 096 239 5020 / 097 8738 167 រដ្ឋបាលខេត្តពោធិ៍សាត់៕
![](https://www.kampucheathmey.com/wp-content/uploads/2023/01/photo_2023-01-03_18-13-45-2-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/01/photo_2023-01-03_18-13-45-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/01/photo_2023-01-03_18-13-46-4-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/01/photo_2023-01-03_18-13-47-2-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/01/photo_2023-01-03_18-13-47-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?