ព័ត៌មានជាតិ
បណ្ឌិត យ៉ង សាំងកុមារ កំពុងរៀបចំនីតិវិធី និងគោលការណ៍ ដើម្បីកសាងឃុំកសិកម្មគំរូចំនួន ១០
លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានប្រកាសអំពីគម្រោងកសាងឃុំកសិកម្មគំរូចំនួន ១០។
កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ម្សិលមិញ លោកបណ្ឌិត យ៉ង សាំងកុមារ បានជួបប្រជុំជាមួយក្រុមជំនួយការចំនួន ៤រូបរបស់លោក ដើម្បីបែងចែកការងារ និងការទទួលខុសត្រូវ ជាពិសេសផ្តោតលើការកសាងឃុំកសិកម្មគំរូចំនួន ១០ឃុំ ជូនសង្គមជាតិ។
លោករដ្ឋលេខាធិការក្រសួងកសិកម្ម យ៉ង សាំងកុមារ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា «យើងត្រូវការរើសអ្នកជំនាញ សម្របសម្រួលការអភិវឌ្ឍកសិកម្ម ១០នាក់ ដើម្បីចូលរួមបេសកកម្មកសិកម្ម ២០២៣នេះ»។
លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា លោក កំពុងរៀបចំនីតិវិធី និងគោលការណ៍មួយចំនួន ពាក់ព័ន្ធនឹងការបង្កើតឃុំកសិកម្មគំរូនេះ ហើយនៅពេលរៀបចំរួចលោកនឹងបញ្ជាក់លម្អិត។ លោកថា «យើងកំពុងរៀបចំនូវនីតិវិធី និងគោលការណ៍មួយចំនួន ចាំមើលតិចទៀត បានលម្អិតជូនថែមបានណា៎»។
លោកបណ្ឌិត យ៉ង សាំងកុមារ ធ្លាប់បង្ហោះឲ្យដឹងកាលពីពេលថ្មីៗនេះថា ការរៀបចំឲ្យមានឃុំឈានមុខគេចំនួន ១០នេះ គឺធ្វើឡើងតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ លោកបណ្ឌិត យ៉ង សាំងកុមារ ត្រូវបានប្រកាសចូលកាន់មុខតំណែងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រៅពីតំណែងរដ្ឋលេខាធិការ លោកបណ្ឌិត ក៏ត្រូវព្រះមហាក្សត្រ តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ផងដែរ។
ក្រោយទទួលបានតំណែងទាំងនេះ លោកបណ្ឌិត យ៉ង សាំងកុមារ បានប្តេជ្ញាចិត្តនឹងធ្វើខ្លួនជាមន្រ្តីល្អទាំងសមត្ថភាព សកម្មភាព និងសុចរិតភាព ក្នុងការធ្វើការបម្រើកសិករ និងប្រជាពលរដ្ឋ។ បន្ទាប់ពីទទួលបានតំណែងភ្លាម លោកបណ្ឌិត យ៉ង សាំងកុមារ បានអមដំណើរចុះបំពេញបេសកកម្មជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតាមបណ្ដាខេត្តមួយចំនួន ដើម្បីសិក្សាស្វែងយល់អំពីវិស័យកសិកម្ម នៅខេត្តទាំងនោះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ