ព័ត៌មានជាតិ
បញ្ចៀសចរាចរណ៍ ត្រៀមបើកការដ្ឋានពង្រីកផ្លូវជាតិលេខ ៧ ទៅក្រុងកំពង់ចាម
រដ្ឋបាលខេត្តកំពង់ចាមបានជូនដំណឹងពីការត្រៀមបើកការដ្ឋានពង្រីកនិងលើកកម្ពស់ផ្លូវជាតិលេខ ៧ ដោយណែនាំឲ្យអ្នកប្រើប្រាស់យានយន្គគ្រប់ប្រភេទត្រូវបញ្ចៀសចរាចរណ៏ជាបណ្ដោះអាសន្ននៅថ្ងៃទី ០៨-០៩ ខែមករា ឆ្នាំ២០២៣។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០នាទី ក្រសួងសាធារណការ និងដឹកជញ្ជួន នឹងរៀបចំពិធីបើកការដ្ឋានពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៧ ជាផ្លូវ៤គន្លង ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម (គីឡូម៉ែត្រលេខ៨៦)។

ដើម្បីឲ្យដំណើរការរៀបចំបើកការរដ្ឋានប្រព្រឹត្តទៅដោយរលូន ព្រមទាំងបញ្ចៀសការកកស្ទះចរាចរណ៍ និងរក្សាបានសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងពិធី ចំពោះយានយន្តគ្រប់ប្រភេទត្រូវបញ្ចៀសការធ្វើចរាចរចាប់ពីថ្ងៃទី៨-៩ ខែមករា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៧ចាប់ពីផ្លូវបំបែកផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ដល់រង្វង់មូលស្ពាន់ ឃុំសូទិប ស្រុកជើងព្រៃ។
រដ្ឋបាលខេត្តកំពង់ចាមបានបង្ហាញពីតម្រាយផ្លូវសម្រាប់ការធ្វើដំណើរដូចខាងក្រោម៖
១-ចំពោះយានយន្តដែលធ្វើដំណើរពីរាជធានីភ្នំពេញចូលមកក្រុងកំពង់ចាម ត្រូវបង្វែរទិសចរាចរណ៍ត្រង់ចំណុចរង្វង់មូលស្គន់ ទៅផ្លូវបំបែកភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ តាមផ្លូវលេខ៦០ ដល់បំបែកផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងត្រូវបង្វែរទិសតាមផ្លូវលេខ២៧០ ត្រង់ផ្លូវបំបែករការកោង ស្រុកមុខកំពូល ខេត្តកណ្តាល កាត់តាមស្រុកកងមាស។
២-ចំពោះយានយន្តដែលធ្វើដំណើរពីក្រុងកំពង់ចាមទៅខេត្តកំពង់ធំ ត្រូវបង្វែរទិសចរាចរណ៍ត្រង់ចំណុចផ្លូវបំបែកត្រើង ឃុំអូរស្វាយ ស្រុកកំពង់សៀម ឆ្ពោះទៅផ្លូវលេខ៧១ ស្រុកចំការលើ។
៣-ចំពោះយានយន្តដែលធ្វើដំណើរពីក្រុងកំពង់ចាមចេញទៅរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរណ៍តាមផ្លូវលេខ ២៧០ កាត់ស្រុកកងមាស ឆ្ពោះទៅផ្លូវបំបែករកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។
៤-ចំពោះយានយន្តដែលធ្វើដំណើរពីក្រុងកំពង់ចាម ស្រុកចំការលើ ចេញទៅរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរណ៍ត្រង់ចំណុចផ្លូវបំបែកផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ទៅផ្លូវលេខ ៧០ កាត់តាមស្រុកកងមាស ឆ្ពោះទៅផ្លូវបំបែករការកោង ស្រុកមុខកំពូល ខេត្តកណ្តាល៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី