ព័ត៌មានជាតិ
មកដឹងគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យចំនួន ៤ ខណៈបាននិងកំពុងសាងសង់លំនៅឋានជាង ១ម៉ឺនខ្នង
គិតត្រឹមចុងឆ្នាំ ២០២២ គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យមានចំនួន ៤ ហើយបាននិងកំពុងសាងសង់លំនៅឋានជាង ១ម៉ឺនខ្នង ដើម្បីលក់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/dd.webp)
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បន្តគាំទ្រការសាងសង់លំនៅដ្ឋានតម្លៃសមរម្យ សំដៅលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋ នៅក្នុងការទទួលបានលំនៅដ្ឋានសមរម្យ។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/001-1-1024x688.jpg)
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ទីមួយលើកទឹកចិត្តជាមួយនឹងការសាងសង់លំនៅដ្ឋានតម្លៃថោក ព្រោះមន្ត្រីរាជការ ឬក៏ប្រជាពលរដ្ឋរបស់យើង ដែលមានប្រាក់ចំណូលទាប មានតម្រូវការលំនៅដ្ឋានដោយតម្លៃថោក ហើយរកគ្រប់វិធីដើម្បីនឹងធ្វើ ដើម្បីដោះស្រាយលំនៅដ្ឋាន នៅក្នុងប្រទេសរបស់យើង ទៅលើអ្នកដែលមានប្រាក់ចំណូលមធ្យម ឬក៏តូចតាច ដែលពុំមានលទ្ធភាពទិញផ្ទះបានតម្លៃខ្ពស់»។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/009-6-1024x614.png)
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលកម្ពុជាថ្មីទទួលបាន ឲ្យដឹងថា គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យមានចំនួន ៤ រួមមាន ទី១. គម្រោងលំនៅឋានអារ៉ាខាវ៉ា ចំនួន ២,៩៦០ចំណែកឯកជន មានទីតាំងនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រេចបាន ៩៥ភាគរយ ក្នុងនោះដំណាក់កាលទី ១ សម្រេចបាន ១០០ភាគរយ និងដំណាក់កាលទី ២ សម្រេចបាន ៨៩ភាគរយ។
ទី២. គម្រោងហ្ក្រេនផាក ដំណាក់កាលទី ២ ចំនួន ២១៤ខ្នង មានទីតាំងនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជារួម នៅក្នុងដំណាក់កាលទី ១ គម្រោងសម្រេចបាន ១០០ភាគរយនិង ដំណាក់កាលទី ២ សម្រេចបាន ១៨ភាគរយ។
ទី៣. គម្រោងបុរីសែនមនោរម្យព្រែកតាទែន អភិវឌ្ឍដោយក្រុមហ៊ុន B&BM Development Co.,Ltd. ស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល សម្រេចបាន ៩៥ភាគរយ។
ទី៤. គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល ដំណាក់កាលទី ២ សាងសង់លំនៅឋានចំនួន ១,៧៧៧ខ្នង អភិវឌ្ឍដោយក្រុមហ៊ុន WorldBridgeHomes Co.,Ltd. មានទីតាំងនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល សម្រេចបាន ៩៩,៥ភាគរយ។
ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា មកដលពេលនេះ គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ មានចំនួន ៤គម្រោង ហើយបាននិងកំពុងសាងសង់លំនៅឋានចំនួន៨,៣៣១ខ្នង និង ២,៩៦០ចំណែកឯកជន។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ដដែល សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានលើកទឹកចិត្តរួចហើយ ទៅលើការសាងសង់លំនៅដ្ឋាន តាមរយៈការលើកលែងពន្ធដារ នៃតម្លៃលំនៅដ្ឋានក្រោម ៧ម៉ឺនដុល្លារ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត និងអំពាវនាវដល់ក្រុមហ៊ុនអចលនទ្រព្យ បន្តសាងសង់នូវលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ដើម្បីឲ្យលក់ជូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ ដែលមានប្រាក់ចំណូលទាប៕
អត្ថបទ៖ ឃួន សុភ័ក្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច