ព័ត៌មានជាតិ
អាជ្ញាធរបង្ហាញហេតុផលខ្លះៗជុំវិញការប៉ះពាល់ជើងម៉ែត្រ ក្នុងការអភិវឌ្ឍផ្លូវ៣៨ខ្សែ
ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខេត្តសៀមរាប កាលពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានអរគុណចំពោះទឹកចិត្តប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ជាពិសេសអ្នកមានលំនៅឋាន នៅតាមដងមាត់ស្ទឹងសៀមរាប ដែលសហការ និងស្ម័គ្រចិត្តរុះ រើលំនៅឋានរបស់ខ្លួនទៅកាន់ទីកន្លែងថ្មី ។

លោកថា ប្រជាពលរដ្ឋរុះរើលំនៅឋាន និងរបងខ្លះ បានរងផលប៉ះពាល់ជើងម៉ែត្រ ក្នុងការចូលរួមអភិវឌ្ឍផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប ខណៈអាជ្ញាធរខេត្ត មិនអាចសម្របសម្រួលបានឡើយ ចំពោះការអនុវត្តទៅតាមជើងម៉ែត្រដែលមានបញ្ហា ។
លោក អ៊ាន ឃុន ប្រធានស្ដីទី ក្រុមប្រឹក្សាខេត្តសៀមរាប បានអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែល ផ្ដល់ថវិកា សាងសង់ផ្លូវ ចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលជាការអភិវឌ្ឍការកែលំអសោភណភាពក្រុង ។

សូមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ ក្នុងខេត្តសៀមរាប មានប្រវែងសរុប ១០០គីឡូម៉ែត្រ ត្រូវបានសាងសង់ដោយអង្គភាពចំនួន៦ និងបែងចែកជា៤ប្រភេទ ដោយ ចាក់បេតុងកៅស៊ូ សមស្របតាមទំហំចរាចរណ៍ និងគ្រោងចំណាយថវិកាប្រមាណ ១៥០លានដុល្លារ ហើយនឹងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០២១៕។
អត្ថបទ ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ