Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​បង្ហាញ​ហេតុផល​ខ្លះៗ​ជុំវិញ​ការ​ប៉ះពាល់​ជើង​ម៉ែត្រ ក្នុង​ការ​អភិវឌ្ឍ​ផ្លូវ​៣៨ខ្សែ

បានផុស

នៅ

ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ របស់​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប ​កាលពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០២១​​ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានអរគុណចំពោះទឹកចិត្ត​ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ជា​ពិសេសអ្នកមាន​លំនៅឋាន​ នៅតាមដងមាត់ស្ទឹងសៀមរាប ដែលសហការ និង​ស្ម័គ្រចិត្ត​រុះ រើ​លំនៅឋាន​របស់​ខ្លួនទៅកាន់ទីកន្លែងថ្មី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកថា ប្រជាពលរដ្ឋ​រុះរើ​លំនៅឋាន​ និងរបងខ្លះ បានរងផលប៉ះពាល់ជើងម៉ែត្រ ក្នុងការចូលរួមអភិវឌ្ឍ​​ផ្លូវ​ទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប ខណៈអាជ្ញាធរខេត្ត មិនអាច​សម្របសម្រួល​បាន​ឡើយ ​​ចំពោះការ​​អនុវត្ត​ទៅ​តាម​ជើងម៉ែត្រដែលមានបញ្ហា ។

លោក អ៊ាន ឃុន ប្រធាន​ស្ដីទី​ ក្រុមប្រឹក្សាខេត្តសៀមរាប បានអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែល​  ផ្ដល់​ថវិកា ​សាងសង់​ផ្លូវ ចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលជាការអភិវឌ្ឍ​ការ​កែលំអ​សោភណភាព​ក្រុង​ ។

​សូមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទាំង៣៨ខ្សែ ក្នុងខេត្តសៀមរាប ​មានប្រវែងសរុប​ ១០០គីឡូម៉ែត្រ​ ត្រូវបាន​សាង​សង់​ដោយអង្គភាព​ចំនួន៦ និងបែងចែកជា៤ប្រភេទ ដោយ​ ចាក់បេតុងកៅស៊ូ សមស្រប​តាមទំហំចរាចរណ៍ និងគ្រោងចំណាយថវិកាប្រមាណ ១៥០លានដុល្លារ ហើយនឹងបញ្ចប់ការ​សាងសង់​នៅត្រឹម​ឆ្នាំ២០២១៕។
​​
អត្ថបទ ៖ គឿនវេត


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៣៨ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម