ព័ត៌មានជាតិ
លោក យន្ត មីន មានកូន៤រូប ជាមន្ត្រីតុលាការ មន្រ្តីខេត្ត និងជាមន្ត្រីប៉ូលីស-យោធា
លោក យន្ត មីន ដែលជាអតីតអភិបាលខេត្តព្រះសីហនុ បច្ចុប្បន្នកំពុងមានមុខតំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ។ លោក យន្ត មីន ត្រូវបានប្រកាសតែងតាំងជារដ្ឋលេខាធិការនេះ កាលពីអំឡុងឆ្នាំ២០១៩ ដែលមានឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ បន្ទាប់ពីលោកបានកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ តាំងពីឆ្នាំ២០១៥ ហើយក៏ធ្លាប់មានតួនាទីជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង។

មិនទៅណាឆ្ងាយពីកិច្ចការរាជការ កូនប្រុសចំនួន៤រូបរបស់លោក យន្ត មីន ក៏កំពុងបម្រើការងារជាមន្ត្រីរដ្ឋដែលមានទាំងក្របខណ្ឌជានគរបាលជាតិ ជាមន្ត្រីយោធា ជាមន្ត្រីរដ្ឋបាលសាធារណៈ និងជាមន្ត្រីតុលាការ។ ខាងក្រោមនេះ «កម្ពុជាថ្មី» នឹងណែនាំឲ្យស្គាល់នូវកូនប្រុសទាំង ៤របស់លោក យន្ត មីន ថាតើមានតួនាទី មុខតំណែងអ្វីខ្លះនៅក្នុងកិច្ចការរដ្ឋ?
១/ លោក មីន មករា
លោក មីន មករា បច្ចុប្បន្នមានតួនាទីជាប្រធានសាលាដំបូងខេត្តកោះកុងដែលត្រូវបានតែងតាំងក្នុងឆ្នាំ២០១៧។ មុនការតែងតាំងនេះ លោក មីន មករា ធ្លាប់បានធ្វើជាមន្ត្រីចៅក្រម តាំងពីឆ្នាំ២០០៩ ហើយក្នុងឆ្នាំ២០១៥ លោកបានតែងតាំងជាអនុប្រធានសាលាដំបូងកោះកុង។ កម្រិតវប្បធម៌របស់លោក មីន មករា គឺបានបញ្ចប់ការសិក្សាសញ្ញាបត្របណ្ឌិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បន្ទាប់ពីលោកបានសិក្សាសញ្ញាបត្រថ្នាក់បរិញ្ញាជាន់ខ្ពស់ផ្នែកប្រវត្តិសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសញ្ញាបត្រថ្នាក់បរិញ្ញាបត្រចំនួនពីរ គឺបរិញ្ញាបត្រផ្នែកអប់រំនៅវិទ្យាស្ថានភាសាបរទេស IFL និងបរិញ្ញាបត្រផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

២/ លោក មីន កុម្ភៈ
នៅអំឡុងខែសីហា ឆ្នាំ២០២២ កន្លងទៅ លោក មីន កុម្ភៈ ដែលត្រូវជាកូនប្រុសរបស់លោក យន្ត មីន ត្រូវបានប្រកាសតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ។ មុនការតែងតាំងជាអភិបាលរងខេត្ត លោក មីន កុម្ភៈ មានតួនាទីជានាយករងទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិនៃសាលាខេត្តព្រះសីហនុ។

៣/ លោក មីន រស្មី
លោក មីន រស្មី គឺជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដែលទទួលផែនការងារធនធានមនុស្ស។ លោក មីន រស្មី ជាអតីតនិស្សិតសិក្សាផ្នែកគ្រប់គ្រង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង រាជធានីភ្នំពេញ។

៤/ លោក មីន រតនៈ
លោក មីន រតនៈ គឺជាកូនប្រុសពៅរបស់លោក យន្ត មីន ដែលបច្ចុប្បន្នលោកមានតួនាទីជាស្នងការរងនៃស្នងការដ្ឋានបុគ្គលិក-បណ្ដុះបណ្ដាល នៃបញ្ជាការដ្ឋានអង្គរក្ស មានឋានន្តរសក្ក័ថ្នាក់ឧត្តមសេនីយ៍ទោ។ ជាមួយគ្នានេះ នៅខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ លោកក៏ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី មានឋានៈស្មើអគ្គនាយក បន្ថែមពីមុខងារបច្ចុប្បន្ន។ លោក ជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ នៅវិទ្យស្ថានវ៉ាន់ដាគណនេយ្យ និងបរិញ្ញាបត្រភាសាអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេស IFL។ លោក មីន រតនៈ ក៏បានបញ្ចប់សញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងកាលពីឆ្នាំ២០០៩ ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ