Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រជុំពិភាក្សាស្ដីពី ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS)

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ សហការជាមួយក្រុមហ៊ុនមិត្តហ្វូន បានរៀបចំកិច្ចប្រជុំស្ដីពី ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (School Information System) នៅខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព បណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគ្រប់គ្រងគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំមធ្យមសិក្សានៅកម្ពុជា (CAM STEP UP)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ មានគោលបំណង វាយតម្លៃការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS) នៅតាមសាលារៀន ធ្វើវឌ្ឍនភាពគម្រោង ស្វែងយល់ពីបញ្ហាប្រឈមនៃការអនុវត្តគម្រោង និងផ្ដល់ការគាំទ្រការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាពនៅក្នុងសាលារៀនដែលកំពុងប្រើប្រាស់ SIS និងសាលារៀនដែលគ្រោងនឹងប្រើប្រាស់នាពេលអនាគត។

កិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញស្ដីពី ចក្ខុវិស័យផ្លាស់ប្ដូរការអប់រំបែបឌីជីថល គោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា និងផែនការសកម្មភាពសម្រាប់ការអនុវត្តគម្រោង SIS ដោយនាយកដ្ឋានជំនាញ និងបទបង្ហាញ ស្ដីពី វឌ្ឍនភាពនៃការអនុវត្តគម្រោង ដោយអ្នកតំណាងក្រុមហ៊ុនមិត្តហ្វូនប្រចាំខេត្តមណ្ឌលគិរី ការចែករំលែកអំពីបទពិសោធន៍នៃការប្រើប្រាស់ប្រព័ន្ធ នៅតាមគ្រឹះស្ថានសិក្សានីមួយៗ ដោយគណៈគ្រប់គ្រងសាលា និងការពិភាក្សាជាក្រុមអំពី SIS និងទិន្នន័យសម្រាប់ការធ្វើផែនការគោលនយោបាយ ការអនុវត្ត និងការពិនិត្យតាមដាន និងវាយតម្លៃ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិកអប់រំ​មកពី​នាយកដ្ឋាន​បច្ចេកវិទ្យាព័ត៌មាន នាយកដ្ឋានគោលនយោបាយ នាយកដ្ឋានប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងអប់រំ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី នាយក និងគ្រូបង្រៀនព័ត៌មានវិទ្យានៃវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី វិទ្យាល័យអូររាំង អនុវិទ្យាល័យមនោរម្យ អនុវិទ្យាល័យដាក់ដាំ និងសាលាបឋមសិក្សា ហ៊ុន សែន មនោរម្យ ព្រមទាំងតំណាងក្រុមហ៊ុនមិត្តហ្វូន នៅទីស្នាក់ការកណ្ដាល និងសាខាក្រុមហ៊ុនប្រចាំនៅខេត្តមណ្ឌលគិរី សរុបប្រមាណ ៣៥នាក់ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់១០គ្រួសារ ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

សេដ្ឋកិច្ច១០ ម៉ោង មុន

កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ចុះហត្ថលេខាលើ​ឯកសារចំនួន​៣ ជាមួយថៃ ក្រោមអធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម២១ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម