Connect with us

ព័ត៌មានជាតិ

​សំរាម​នៅ​ខណ្ឌ​ដង្កោ​ នឹងក្លាយទៅ​ជា​ឥន្ធនៈ​ចំហេះ (RDF)

បានផុស

នៅ

​អង្គការ​GGGI មាន​គម្រោង​កែច្នៃ​សំរាម ​នៅ​ទីលាន​ចាក់សំរាម​ ក្នុង​ខណ្ឌ​ដង្កោ​ឲ្យ​ទៅជា​ឥន្ធនៈ​ចំហេះ (RDF) ខណៈ​ដែល​នៅ​ទីលាន​ចាក់សំរាម​មួយ​នេះ សំរាម​បាន​គរ​ឡើង​ខ្ពស់​ដូច​ភ្នំ​ទៅ​ហើយ ហើយក៏​មិន​ទាន់​មាន​ក្រុមហ៊ុន​ណាមួយ​វិនិយោគ​កែច្នៃ​សំរាម​នេះ ឲ្យ​ទៅ​ជា​មាន​ប្រយោជន៍​ផ្សេងៗនៅ​ឡើយ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​កាលពី​ថ្ងៃទី​០៨ ​ខែ​មករា​ ឆ្នាំ​២០២១​នេះ លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ជាមួយ​អង្គការ GGGI ស្តីពី​គម្រោង​កែច្នៃ​សំរាម​ទៅជា​ឥន្ធនៈ​ចំហេះ (RDF) នៅ​ទីលាន​ចាក់សំរាម​ដង្កោ ដែល​កិច្ចប្រជុំ​នេះ​ បាន​ធ្វើឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ។​

​ក្នុង​កិច្ចប្រជុំ​នោះ អង្គការ GGGI បាន​លើក​ឡើង​ពី​គម្រោង​ស្តីពី​ការកែច្នៃ​សំរាម​ឲ្យ​ទៅជា​ឥន្ធនៈ​ចំហេះ (RDF) នៅ​ទីលាន​ចាក់សំរាម​ដង្កោ។​ ជាមួយគ្នា​នោះ​អង្គប្រជុំ​ ក៏បាន​លើកឡើង​ពី​ការអនុវត្ត អនុក្រឹត្យ លេខ ១៨៩ អនក្រ . បក​ចុះ​ថ្ងៃ​ទី​១៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២០ ដើម្បី​បន្សុត​គ្នា​រវាង​ការងារ​ដែល​បាន​និង​កំពុង​ធ្វើ​និង គោលការណ៍​ថ្មីៗ​របស់ រាជរដ្ឋាភិបាល។ គួរ​បញ្ជាក់​ថា នៅ​រាជធានី​ភ្នំពេញ ក្នុង​មួយថ្ងៃ​មាន​សំរាម​ចំនួន​ជាង​២៨០០​តោន ដែល​ត្រូវ​បាន​ដឹក​ចេញ​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម​ខណ្ឌ​ដង្កោ ដែល​ដាច់​ខាត់​តម្រូវ​ឲ្យ​មាន​ក្រុមហ៊ុន​វិនិយោគ ការ​ដុត​បំ​លែង​សំរាម​ទាំងនេះ​ឲ្យ​ទៅ​មាន​ប្រយោជន៍​។

​គួររំលឹកថា កន្លងមក មាន​ក្រុមហ៊ុន​បរទេស​ជាច្រើន​ហើយ​បានមក​ទាក់ទង​និង​ស្នើ​សុំ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើការ​វិនិយោគ ទីលាន​ចាក់សំរាម​ដង្កោ​ឲ្យ​ទៅជា​អគ្គិសនី​ហើយ ក្រុមហ៊ុន​ខ្លះ​ចង់​ប្រែក្លាយ​សំរាម​ទៅជា​ហ្គាស​ក៏មាន តែ​ក្រោយពី​ជួបពិភាក្សា​ហើយ​បាត់​ជា​បន្តបន្ទាប់។ ចាំ​មើល​ថា តើ​អង្គការ​GGGI ថ្មី​នេះ​មាន​គម្រោង​កែច្នៃ​សំរាម ទៅជា​ឥន្ធនៈ​ចំហេះ (RDF)​អាច​ដំណើរការ​ទៅរក​ជោគជ័យ​ដែរឬទេ៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម