Connect with us

ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ ផ្ដល់អំណោយកាមេរ៉ា​វីដេអូរ ដល់មន្ទីរព័ត៌មានខេត្តចំនួន៦

បានផុស

នៅ

ឆ្លៀតក្នុងឱកាសចុះបំពេញបេសកកម្មនៅក្នុងខេត្តកំពង់ចាម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អមដំណើរដោយឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន បាននាំយកកាមេរ៉ាវីដេអូរ ចំនួន០៦គ្រឿង ផ្ដល់ជូនមន្ទីរព័ត៌មាន ចំនួន ៦ រួមមាន មន្ទីរព័ត៌មានខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តក្រចេះ និងស្ទឹងត្រែង ។ ដែលពិធីប្រគល់សម្ភារៈទាំងនេះ បានរៀបចំនូវមន្ទីរព័ត៌មាន ខេត្តកំពង់ចាម នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនោះ ឯកឧត្តម ខៀវ ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា នេះគឺជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក៏ដូចជាការជួយសម្រួលដល់មន្ទីរព័ត៌មាន ជាពិសេសមន្ត្រីជំនាញរបស់មន្ទីរនីមួយៗ ក្នុងការចុះយកព័ត៌មានរូបភាព ដើម្បីធ្វើការផ្សព្វផ្សាយផងដែរ ។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើចំពោះថ្នាក់ដឹកនាំមន្ទីរព័ត៌មានទាំងអស់ បន្ទាប់ពីទទួលនូវសម្ភារៈទាំងនេះទៅ សូមណែនាំដល់មន្ត្រីជំនាញរបស់ខ្លួន ឱ្យយកចិត្តទុកដាក់ថែទាំឲ្យបានគត់ហ្មត់ និងទុកដាក់ឲ្យបានត្រឹមត្រូវ ថ្វីក្បិតតែវាជាគ្រឿងអេឡិចត្រូនិច ប្រសិនបើអ្នកប្រើប្រាស់ចេះថែទាំបានល្អប្រសើរ នោះវានឹងជួយសម្រួលដល់ការប្រើប្រាស់របស់យើងបានយូរអង្វែងតទៅអនាគត ។

លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ក្នុងនាមមន្ទីរព័ត៌មានខេត្តទាំង៦ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ខៀវ ញារីទ្ធ ដែលបានផ្ដល់នូវកាមេរ៉ាវីដេអូរ សម្រាប់មន្ទីរទុកប្រើប្រាស់ជាពិសេសការចុះយកព័ត៌មានអំពីសមិទ្ធផលនានា ក៏ដូចជាសកម្មភាពផ្សេងៗ របស់អាជ្ញាធរ និងរាជរដ្ឋាភិបាល នៅក្នុងមូលដ្ឋាន ដើម្បី យកទៅផ្សព្វផ្សាយ បង្ហាញទៅដល់សាធារណជនបានជ្រួតជ្រាបផងដែរ ។

នាឱកាសនោះ ក្នុងនាមមន្ទីរព័ត៌មានទាំង៦ខេត្ត លោកស្រី សម ផល្លា ក៏បានគោរពជូនពរដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានសូមទទួលបានសេចក្ដីសុខចំរើន ប្រកបដោយពរទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមជម្រាបថា អំណោយដែលឯកឧត្តម ខៀវ ញារីទ្ធ ផ្ដល់ជូនមន្ទីរព័ត៌មានទាំង៦ខេត្ត រួមមាន៖ កាមេរ៉ាវីដេអូរ ១គ្រឿង ជើងកាមេរ៉ា ១ កាបូបដាក់កាមេរ៉ា ១ និង Memory ចំនួន ២ ៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម