ព័ត៌មានជាតិ
លោក ឌិត ទីណា ៖ សព្វថ្ងៃនេះ កម្ពុជា មានលទ្ធភាពក្នុងការនាំចូលឈើមកប្រើប្រាស់
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការនាំចូលឈើពីក្រៅប្រទេស យកមកប្រើប្រាស់ក្នុងប្រទេសកម្ពុជា មាននិន្នាការកើនឡើងគួរឲ្យកត់សម្គាល់។
លោក ឌិត ទីណា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» នាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣នេះថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានការនាំចូលឈើមកប្រើប្រាស់ក្នុងប្រទេស ពីក្រៅប្រទេសមួយចំនួន ហើយក៏មានការកើនឡើងផងដែរ។
លោក ឌិត ទីណា បានឲ្យដឹងយ៉ាងដូច្នេះថា «យើងក៏កត់សម្គាល់ឃើញដែរថា និន្នាការនៃការប្រើប្រាស់ឈើនាំចូល មានការកើនឡើង ខ្ញុំគិតថា មានបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួន ប្រាកដជាភ្ញាក់ផ្អើល បើដឹងថា សព្វថ្ងៃនេះ កម្ពុជា មានលទ្ធភាពក្នុងការនាំចូលឈើមកប្រើប្រាស់ផ្ទាល់»។
លោករដ្ឋមន្ត្រី បានឲ្យដឹងបន្តថា ប្រទេសដែលកម្ពុជាទិញឈើនាំចូលមក រួមមាន៖ ប្រទេសអាហ្រ្វិក, ប្រទេសចិន, និងប្រទេសម៉ាឡេស៊ី ជាដើម។ លោក ឌិត ទីណា បានថ្លែងបន្ថែមថា «អញ្ចឹងតាំងពីប្រភេទឈើឧស្សាហកម្ម មានដូចជាឈើកិន ឈើកុងផ្លាកេជាដើមហ្នឹង រហូតដល់ឈើផលិតមួយចំនួន ដែលនាំចូល»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា