Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លើក​ទស្សន​ទាន​​ ធានា​ស្ថិរភាព​ថ្លៃ​មិន​ឲ្យ​កើន​ឡើង​ឬ​ធ្លាក់​ចុះ

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​លើក​បង្ហាញ​ពី​ទស្សនទាន​ក្នុង​វិស័យ​កសិកម្ម​ដោយ​ក្នុង​នោះ​លោក​បាន​បញ្ជាក់​ពី​ទស្សនទាន​លើ​ការ​គាំទ្រ​ផលិតផល​កសិកម្ម​ក្នុង​ស្រុក ដោយ​ធានា​តម្លៃ​មិន​ឲ្យ​កើន​ឡើង​ឬ​ធ្លាក់​ចុះ។

លោក​បាន​ថ្លែង​ថា ទស្សនទាន​របស់​ក្រសួង​កសិកម្ម​គឺ​ត្រូវ​បែងចែក​ភោគផល​ស្មើៗ​គ្នា​ទាំង​អ្នក​ទទួល​ទាន អ្នក​ផលិត​និង​អ្នក​ចែកចាយ។ ការ​ធានា​បាន​ស្ថិរភាព​ថ្លៃផលិតផល​​គឺដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ទាំង​អ្នក​ផលិត​និង​អ្នក​ទទួល​ទាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ពី​ទស្សនវិស័យ​លើ​ខ្សែ​ចង្វាក់ការ​​នាំ​ចេញ​​ផលិតផលកសិកម្ម​កម្ពុជា​ដោយ​ជំរុញ​លើ​ការ​ផលិត​ផលិតផល​ណា​ដែល​មាន​គុណភាព​។

លោក​រដ្ឋមន្រ្តី​មើល​ឃើញ​ថា ការ​ផលិត​ទ្រង់ទ្រាយ​ធំ​មាន​តម្លៃ​ថោក ​មិនមែន​សក្ដានុពល​របស់​កម្ពុជា​នោះ​ទេ។ ដើម្បី​ប្រកួតប្រជែង​ប្រទេស​ផ្សេងៗ យើង​ត្រូវ​ជំរុញ​ផលិត​ផលិតផល​ជា​គន្លឹះ​គឺ​ការ​នាំ​ចេញផលិតផល​ដែល​មាន​គុណភាព តម្លៃ​ខ្ពស់​ដើម្បី​ប្រកួតប្រជែង​លើទីផ្សារ​អន្តរជាតិ​។ លោក​បាន​លើក​យក​បទ​ពិសោធន៍​ជោគជ័យ​លើ​ម្រេច​កំពត ​ដើម្បី​យក​ទៅ​អនុវត្ត​ទៅ​លើ​ផលិតផល​កសិកម្ម​ផ្សេង​ទៀត​ដែល​​កម្ពុជា​មាន​សក្ដានុពល​​ក្នុង​ការ​នាំ​ចេញ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម