ព័ត៌មានជាតិ
ស្ពានឆ្លងស្ទឹងមួយកន្លែងក្នុងស្រុកចុងកាល់ខេត្តឧត្តមានជ័យមានភាពចាស់ទ្រុឌទ្រោម
ប្រជាពលរដ្ឋបានស្នើសុំឱ្យមន្ត្រីជំនាញផ្នែកពាក់ព័ន្ធជួយពិនិត្យមើលស្ពានដែកចាស់ទ្រុឌទ្រោមឆ្លងកាត់ស្ទឹង មួយកន្លែងស្ថិតនៅត្រង់ចំណុចភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
លោកតា មុំ សាត រស់នៅក្បែរទីតាំងស្ពានត្រង់ចំណុចខាងលើបានប្រាប់ដឹងថា ចំពោះស្ពានដែកចាស់នេះផងដែរមានការទ្រុឌទ្រោមខ្លាំងអស់រយៈពេលបីឆ្នាំមកហើយមួយទៀតប្រជាពលរដ្ឋរស់នៅក្នុងភូមិក៏សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយធ្វើការជួសជុលស្ពាននេះឡើងវិញដែរ តែពុំឃើញមានមកជួយពិនិត្យធ្វើនោះទេរហូតមកដល់សព្វថ្ងៃនេះ។

ប្រភពពីប្រជាពលរដ្ឋដដែលបានបញ្ជាក់ប្រាប់ថាស្ពានដែកនេះជាក់ស្តែងសព្វថ្ងៃនេះពុំមានឡានធំណាហ៊ានឆ្លងកាត់ដូចមុននោះទេសូម្បីតែជិះកង់ក៏មិនសូវហ៊ានជិះផងព្រោះថា ស្ពានដែកមួយនេះមានស្ថានភាពទ្រុឌទ្រោមរយៈពេលយូឆ្នាំមកហើយបើរដូវវស្សាកាន់តែមិនហ៊ានឆ្លងទៀតព្រោះទឹកហូរមកពីបុកខ្លាំងបើខែប្រាំងវិញអាចមានផ្លូវវាងខាងក្រោមស្ពានបាន។
ដោយឡែកលោក ប៉ៃ បៀង មេឃុំក្រសាំងបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី០៤ខែមករា ឆ្នាំ២០២៣នេះថា ចំពោះស្ពាននេះដែរខាងអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋបានសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធក៏ដូចជាអាជ្ញាធរស្រុកចុងកាល់ជាយូរឆ្នាំមកហើយប៉ុន្តែជាក់ស្ដែងស្ពាននៅមិនទាន់បានជួសជុលធ្វើនៅឡើយហើយស្ថានភាពស្ពានកាន់តែទ្រុឌទ្រោមជាខ្លាំងផងដែរ ហើយជាក់ស្តែងចំពោះឡានធំៗដឹកកសិផលគឺមិនអាចធ្វើដំណើរឆ្លងកាត់បាននោះទេហើយ មួយវិញទៀតសោតចំពោះ ស្ពានខាងលើនេះគឺគេហៅថាស្ពានឆ្លងកាត់ស្ទឹងមួយដែលសារៈសំខាន់ក្នុងការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅកាន់ស្រុកមួយផងដែរ។

លោកមេឃុំដដែលបានបញ្ជាក់បន្តទៀតថា ចំពោះស្ពាននេះដែរ បើខែប្រាំង យើងអាចធ្វើដំណើរវាងនៅខាងក្រោមស្ពានឆ្លងកាត់ស្ទឹងទៅបានចំពោះការធ្វើដំណើរលើស្ពាននេះគឺមិនអាចធ្វើដំណើរបានទេដោយសារស្ពាននេះមានស្ថានភាពទ្រុឌទ្រោមជាខ្លាំងអ៊ីចឹងទេក្នុងនាមអាជ្ញាធរដូចជាភាពរដ្ឋសូមសំណូមពរដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ មេត្តាជួយធ្វើស្ពាននេះឲ្យបានល្អឡើងវិញ ដើម្បីឲ្យប្រជារដ្ឋឆ្លងកាត់បានស្រួលវិញ។
ជាមួយគ្នានេះលោកមេឃុំបានបញ្ជាក់បន្ថែមថា កាលពីថ្មីនេះលោកបានជួបប្រជុំជាមួយលោកអភិបាលស្រុកចុងកាល់ក៏លោកបានជម្រាបទៅអភិបាលស្រុកដែរតែ លោកអភិបាលស្រុកកំពុងទំនាក់ទំនងទៅអភិបាលខេត្តដើម្បីពន្លឿនសាងសង់ឡើងវិញ៕
អត្ថបទ៖ ចាន់ ធី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ