Connect with us

ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ជំរុញអាជ្ញាធរបំពេញ​តួនាទី និងចំណុចខ្វះខាត បម្រើពលរដ្ឋ

បានផុស

នៅ

ព្រៃវែង៖ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យនិងវាយតម្លៃ និងស្ដាប់នៅផែនការសកម្មភាព និងបញ្ហាប្រឈមនានា របស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំ​និងអនុវត្តកន្លងមក លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា អាជ្ញាធរ ត្រូវរួមគំនិត មតិយោបល់ដោះស្រាយបញ្ហាដែលខ្វះខាតទាំងអស់ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យគាត់​ទទួលបាន​សេវាទាន់ពេលវេលា និងពេញចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនេះ លោក ស្បោង សារ៉ាត់ បានថ្លែងកើតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង​ធ្វើការងារឲ្យកម្លាំង​កាយចិត្តរបស់​មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការបម្រើផលប្រយោជន៍​ជូនបងប្អូន​ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើ នាពេលកន្លងមក។

ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងចំណុចសំខាន់ៗ មួយចំនួន សម្រាប់ឲ្យមន្ត្រីមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធយក​ទៅអនុវត្តឲ្យមានប្រសិទ្ធភាព ដោយឲ្យមន្ត្រីមន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យនិងតាមដាន រាល់បញ្ហាសំណូមពរ​ខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋដើម្បីធ្វើយ៉ាងណាឆ្លើយតបឲ្យគាត់ឲ្យបានទាន់ពេលវេលា។ ត្រូវតាមដាន និងក្តាប់​ឲ្យបាន​រដ្ឋភាព​បាសកម្មទាំងឡាយមួយចំនួនជាពិសេសការអនុវត្តឲ្យបាននូវភូមិឃុំមានសុវត្ថិភាពបានល្អប្រសើរ​ជូនបងប្អូន​ប្រជាពលរដ្ឋានមូលដ្ឋាន។  កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត បង្ក្រាប នៅបញ្ហា​គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានមានប្រសិទ្ធភាពខ្ពស់ និងបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមមូលដ្ឋាន ដែលជា​ដើមចម បង្កឲ្យមានបញ្ហានៅក្នុងសង្គម ធ្វើឲ្យខូចដល់សេដ្ឋកិច្ចសង្គម ជាពិសេស ធ្វើឲ្យអសុវត្ថិភាព​ដល់បងប្អូន​ប្រជាពល​រដ្ឋនៅតាមមូលដ្ឋាន។  ត្រូវបន្តត្រួតពិនិត្យ ឱ្យបានហ្មត់ចត់ត្រឹមត្រូវ ហើយជំរុញឲ្យបានល្អក្នុងការ ដល់សេវា​សាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការចាំបាច់ដល់បង​ប្អូនប្រជាពលរដ្ឋឲ្យបាន​ទាន់ពេលវេលា និងទទួលបាននូវទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំសាមញ្ញលើកទី ៤៣ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែងកាលពីថ្ងៃទី ០៤ ខែ មករានេះ គឺពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុម​ប្រឹក្សាខេត្តរួមមាន ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ និងសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២២ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត។ ពិនិត្យ និងអនុម័ត​លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២៣-២០២៥ របស់ខេត្តព្រៃវែង៕ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

សន្និសីទសន្តិសុខទីក្រុង Munich ចាប់ផ្តើម ចំពេលពិភពលោក ញាំញីដោយបញ្ហានយោបាយ

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ១១ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២១ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម