ព័ត៌មានជាតិ
ត្រួសៗស្វែងយល់ពីអាហារូបករណ៍តាមសាកលវិទ្យាល័យនានាឆ្នាំ ២០២២- ២០២៣
ឆ្នាំសិក្សាថ្មី ២០២២-២០២៣នេះ សាកលវិទ្យាល័យនៅរាជធានីភ្នំពេញក៏ដូចជាតាមបណ្ដាខេត្តនានា បានផ្ដល់អាហារូបករណ៍ដល់សិស្សសិក្សាលើជំនាញផ្សេងៗ។ ថ្ងៃនេះ «កម្ពុជាថ្មី» នឹងនាំព័ត៌មានពីអាហារូបករណ៍ដែលផ្តល់ដោយសាកលវិទ្យាល័យផ្សេងៗដល់សិស្សនិស្សិតសម្រាប់ឆ្នាំសិក្សាថ្មីនេះ។
១. អាហារូបករណ៍ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

សម្រាប់ឆ្នាំសិក្សាថ្មី ២០២២-២០២៣ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់អាហារូបករណ៍ដល់សិស្សជាង ២ម៉ឺនកន្លែង(២៤ ២៣៨) តាមគ្រឹះស្ថានសិក្សាបច្ចេកទេសចំនួន ៤២កន្លែង នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា។
២. អាហារូបករណ៍នៅបណ្ឌិត្យសភានគរបាលកម្ពុជា

នៅបណ្ឌិតសភានគរបាលកម្ពុជា ក៏បានប្រកាសជ្រើសរើសសិស្សអាហារូបករណ៍ចំនួន ២០០កន្លែង សិក្សារយៈពេល ៤ឆ្នាំ ក្លាយទៅជានាយនគរបាលបន្តវេនក្នុងក្រមខណ្ឌមន្ត្រីនគរបាលកម្ពុជានៃក្រសួងមហាផ្ទៃ។ ការជ្រើសរើសនេះនឹងផុតទទួលពាក្យនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។
៣. អាហារូបករណ៍នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬគេច្រើនហៅថាសាលាតិចណូ នៅក្នុងឆ្នាំសិក្សាថ្មីក៏ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស ជាង ៥០០កន្លែង ហើយការទទួលពាក្យនឹងបន្តរហូតដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៣។
៤. អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ

តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្នុងឆ្នាំសិក្សាថ្មីនេះ អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងផ្ដល់អាហារូបករណ៍ ៥០០កន្លែងដល់សិស្សឆ្នើម ដើម្បីបង្កើនសមត្ថភាពធនធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថល។ ការចុះឈ្មោះប្រឡងចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣នេះ។
៥. អាហារូបករណ៍ នៅវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន

វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ក្រៅពីផ្តល់អាហារូបករណ៍ ៥០%សម្រាប់សិស្សស្រី និងផ្តល់អាហារូបករណ៍ ១០០ % ចំនួន ៥០កន្លែងសម្រាប់សិស្សប្រឡងដែលបានពិន្ទុខ្ពស់ជាងគេសម្រាប់ចូលរៀននៅឆ្នាំសិក្សាថ្មី ។ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៣។
៦. អាហារូបករណ៍ នៅសាកលវិទ្យាល័យកម្ពុជា

នៅសាកលវិទ្យាល័យកម្ពុជា បានផ្ដល់អាហារូបករណ៍ឱ្យសិស្សបានចូលសិក្សារហូតដល់ ១៥០០កន្លែង ទៅតាមមុខជំនាញជាច្រើន ហើយពាក្យសុំចូលរៀនអាហារូបករណ៍នឹងផុតកំណត់នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។
៧. អាហារូបករណ៍នៅ AUPP

អាហារូបករណ៍ប្រមាណជាង ៣០០កន្លែងសាកលវិទ្យាល័យអាមេរិកកាំងកម្ពុជា បានសម្រេចផ្តល់ឱ្យសិស្សក្នុងឆ្នាំសិក្សាថ្មីនេះ។
៨. អាហារូបករណ៍នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក៏មានផ្តល់អាហារូបករណ៍ ១០០% សិក្សារយៈពេល ៤ឆ្នាំទៅលើការសិក្សាឯកទេសជំនាញទាំង ៧ រួមមាន៖ នីតិសាស្ត្រ, វិទ្យាសាស្ត្រអប់រំ, ទស្សនវិទ្យា, គ្រប់គ្រងទូទៅ, អក្សរសាស្ត្រអង់គ្លេស, ព័ត៌មានវិទ្យា, អក្សរសាស្ត្រខ្មែរ ហើយកាលបរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
៩. អាហារូបករណ៍សាកលវិទ្យាល័យអាស៊ីអឺរ៉ុប

ឆ្នាំសិក្សាថ្មី ២០២២-២០២៣ សាកលវិទ្យាល័យអាស៊ីអឺរ៉ុបក៏មានផ្តល់អាហារូបករណ៍ដល់សិស្សតាមរយៈនិទ្ទេសពិន្ទុ និងតាមរយៈការប្រឡងសរុបជាង ១៥០កន្លែង។ កាលបរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣៕
ដោយ៖ ឌិន ថារី

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?