ព័ត៌មានជាតិ
បង្ក្រាបករណីជួញដូរគ្រឿងញៀន៣ទីតាំងផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតគ្រឿងញៀនជាង២គីឡូក្រាម
សមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួង មហាផ្ទៃ បង្ក្រាបករណីជួញដូរគ្រឿងញៀនចាប់ខ្លួន៣នាក់និងរឹបអូសគ្រឿងញៀនជាង២គីឡូក្រាម។
សមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រាប់អោយដឹងថា អនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កម្លាំងជំនាញការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយក រង សារី បុត្រសត្យា លោកនាយករង យឹម សែនឧត្តម លោកនាយករង ញ៉ុង រស់ប្រាថ្នា. ស្នងការ ដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងរាជ ធានីភ្នំពេញ លោក មាស ចន្ទ័ពិដ្ឋ ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ សមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្រាវជ្រាវស៊ើបអង្កេត បង្ក្រាប០៣គោលដៅផ្សេងគ្នា។
គោលដៅទី១: ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២២ និង៣០នាទី ស្ថិតនៅចំណុចស្ថានីយប្រេងឥន្ធនៈ: កាលតិចបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ គោលដៅទី២: ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០០ និង០៥នាទី នៅចំណុចមុខភោជនីយដ្ឋានម្លប់ប្ញស្សី ផ្លូវជាតិលេខ៥ សង្កាត់ប៉ាលេលីយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គោលដៅទី៣: ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៣ និង១០នាទី នៅចំណុចបន្ទប់ជួលលេខE៤៣ ជាន់ទី៤ ផ្លូវបេតុង ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងរង្វង់ប្រតិបត្តិការនោះសមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជន សង្ស័យ៣នាក់រូមមាន ទី១-ឈ្មោះ មាស ធីតា ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ។ ទី២-ឈ្មោះ ស្រេង ឡុងហេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ។ ទី៣-ឈ្មោះ សេង ប៊ុនហៃ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ។
វត្ថតាងចាប់យករួមមាន មេតំហ្វេតាមីន (ICE) ម៉ាទឹកកកទម្ងន់ ២.៤៦ក្រាម កេតាមីន (KETAMINE) ទឹកនិងម្សៅ ទម្ងន់ ១៩១៦.៦១ក្រាម អ៊ីចស្តាស៊ី (MDMA) ទម្ងន់ ១៧៩.៣៣ក្រាម នីមេតាហ្សេប៉ាម ទម្ងន់២.៨៨ ក្រាម ។ សរុប សារធាតុញៀនទាំងអស់ ២១០១.២៨ក្រាម ស្មើ២គីឡូ និង១០១.២៨ក្រាម ។
ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
អត្ថបទ ៖ រ៉ាវុទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?