Connect with us

ព័ត៌មានជាតិ

បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ញៀន៣ទីតាំងផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ៣​នាក់ ដកហូត​គ្រឿងញៀន​ជាង២គីឡូក្រាម​

បានផុស

នៅ

សមត្ថកិច្ច​នគរបាល នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ក្រសួង មហាផ្ទៃ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀនចាប់ខ្លួន៣​នាក់និង​រឹបអូស​គ្រឿងញៀន​ជាង២គីឡូក្រាម។​

សមត្ថកិច្ច​នគរបាល នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ប្រាប់​អោយដឹងថា អនុវត្តតាម​បញ្ជា លោកនាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង លោកនាយ​ឧត្ដម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ លោក ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំង​ជំនាញ​ការិយាល័យ (​ក​១០) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោកនាយ​ក រង សារី បុត្រ​សត្យា លោកនាយ​ករង យឹម សែន​ឧ​ត្ត​ម លោកនាយ​ករង ញ៉ុ​ង រស់​ប្រាថ្នា​.​ ស្នងការ ដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ក្រោម​ការសម្របសម្រួលពី​លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​រាជ ធានី​ភ្នំពេញ លោក មាស ច​ន្ទ័​ពិ​ដ្ឋ ព្រះរាជអាជ្ញា​ខេត្តបន្ទាយមានជ័យ សមត្ថកិច្ច​នគរបាល នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ស្រាវជ្រាវ​ស៊ើបអង្កេត បង្ក្រាប០៣​គោលដៅ​ផ្សេងគ្នា។​

គោលដៅ​ទី​១: ថ្ងៃទី០៥ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​២២ និង​៣០​នាទី ស្ថិតនៅ​ចំណុច​ស្ថានីយ​ប្រេងឥន្ធនៈ​: កាល​តិច​បូកគោ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ គោលដៅ​ទី​២: ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​០០ និង​០៥​នាទី នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​ម្លប់​ប្ញ​ស្សី ផ្លូវជាតិ​លេខ​៥ សង្កាត់​ប៉ាលេលីយ្យ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​ គោលដៅ​ទី​៣: ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​០៣ និង​១០​នាទី នៅ​ចំណុច​បន្ទប់​ជួល​លេខ​E៤៣ ជាន់​ទី​៤ ផ្លូវ​បេតុង ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

ក្នុង​រង្វង់​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​នគរបាល នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ឃាត់ខ្លួន​ជន សង្ស័យ៣​នាក់រូមមាន ទី១-​ឈ្មោះ មាស ធីតា ភេទ ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិ ខ្មែរ​។​ ទី២-​ឈ្មោះ ស្រេង ឡុង​ហេង ភេទ​ប្រុស អាយុ៣១​ឆ្នាំ ជនជាតិ ខ្មែរ​។​ ទី៣-​ឈ្មោះ សេង ប៊ុន​ហៃ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ​។

វត្ថ​តាង​ចា​ប់យក​រួមមាន មេ​តំ​ហ្វេ​តា​មីន (ICE) ម៉ា​ទឹកកក​ទម្ងន់ ២.៤៦​ក្រាម កេ​តា​មីន (KETAMINE) ទឹក​និង​ម្សៅ ទម្ងន់ ១៩១៦.៦១​ក្រាម អ៊ី​ច​ស្តា​ស៊ី (MDMA) ទម្ងន់ ១៧៩.៣៣​ក្រាម នី​មេ​តា​ហ្សេ​ប៉ា​ម ទម្ងន់​២.៨៨ ក្រាម ។ សរុប សារធាតុ​ញៀន​ទាំងអស់ ២១០១.២៨​ក្រាម ស្មើ២​គីឡូ និង១០១.២៨​ក្រាម ។​

ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំ រឿង​បញ្ជូនទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

​អត្ថបទ ៖​ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម