Connect with us

ព័ត៌មានជាតិ

​ឱកាស​សម្រាប់​​សិស្សទើប​ប្រឡង​បាក់ឌុប​ ​តែ​មិន​ដឹងគួរ​រៀន​ជំនាញ​អ្វី

បានផុស

នៅ

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយមិនទាន់ដឹងថា គួររៀនអ្វី ហើយធ្វើម៉េចទើបដឹងថាខ្លួនចូលចិត្តជំនាញអ្វី និងគួរសិក្សាជំនាញនោះនៅទីណាខ្លះនោះ អាចចូលរួមកម្មវិធី “ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ” ដែលជាឱកាសស្វែងយល់ពីចំណេះ ជំនាញ បទពិសោធន៍ និងឱកាសផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី “ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ” គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ចូលរួម ឥតគិតថ្លៃ។

កម្មវិធី​ពិព័រណ៍​ជំនាញ​ ​និង​សាកលវិទ្យាល័យ​២​០​២​៣​នេះ​ ​រៀបចំ​ឡើង​ ​ក្នុង​គោលបំណង​ធំ​ៗ​ ​ចំនួន​៣​ ​គឺ​ ​ចែករំលែក​រាល់​បទពិសោធន៍​ ​និង​តម្រង់​ទិស​ចាប់​យក​មុខជំនាញ​សិក្សា​ឆ្លើយតប​ទី​ផ្សារ​ការងារ​, ​ស្វែងរក​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ ​ចំណេះ​ ​ជំនាញ​, ​ជ​ម្រុ​ញ​ឱ្យ​យុវជន​មាន​ភាព​ក្លាហាន​ក្នុង​ការប្រកួតប្រជែង​រាល់​កម្មវិធី​អប់រំ​។​

​ក្នុងកម្មវិធីតែមួយ ទទួលបានព័ត៌មាន និងអត្ថប្រយោជន៍ជាច្រើន ដោយមិនចាំបាច់ធ្វើដំណើរច្រើនកន្លែង និងចំណាយពេលវេលាយូរ។ ក្រៅពី​កា​រដាក់​បង្ហាញ​អំពី​ព័ត៌មាន​សាកលវិទ្យាល័យ​ ​ក្នុង​នោះ​ក៏មាន​កម្មវិធី​ចែករំលែក​បទពិសោធន៍​ ​នៃ​ការ​ជ្រើសរើស​ជំនាញ​សិក្សា​ ​ក៏ដូចជា​អាជីព​ការងារ​ ​ដែល​មាន​ការចូលរួម​ពីសំណាក់​វាគ្មិនកិត្តិយស សាស្ត្រាចារ្យ តំណាង​មកពី​សាកលវិទ្យាល័យ​រដ្ឋ​ ​និង​ឯកជន​ផ្សេងៗ​គ្នា​ ​មក​ចែករំលែក​បទពិសោធន៍​ផង​ដែរ​។

​គួរ​បញ្ជាក់ថា​ ការជ្រើសរើសមុខជំនាញសិក្សានៅថ្នាក់ឧត្ដមសិក្សា គឺជាសិទ្ធិរបស់សិស្សនិស្សិត។ ពួកគាត់អាចមានសិទ្ធិសេរីភាពជ្រើសរើសជំនាញ ឬមុខវិជ្ជាសិក្សាតាមការស្រឡាញ់ពេញចិត្តរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣៨ នាទីutes មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម៥៩ នាទីutes មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ៥៩ នាទីutes មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ១ ម៉ោង មុន

សង្ក្រានខេត្តក្រចេះ ​រៀបចំរួចរាល់​ត្រៀមទទួលទេសចរ​មក​កម្សាន្ត ​ឲ្យកាន់តែ​សប្បាយ​អ៊ូអរ​ជាងឆ្នាំ​​មុនៗ

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម