Connect with us

ព័ត៌មានជាតិ

មក​ដឹង​តម្លៃ​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា​គ្រឹះស្ថាន​រដ្ឋទាំង ៣ កន្លែង​នៅ​ភ្នំពេញ

បានផុស

នៅ

ជំនាញ​ព័ត៌មាន​វិទ្យា​ ជា​ជំនាញ​ឯកទេស​ដែល​គ្រប់​ដណ្ដប់​លើ​ការ​គ្រប់គ្រង និង​ការ​រចនា​ប្រព័ន្ធ​កុំព្យូទ័រនិង​ប្រព័ន្ធ​ទូរគមនាគមន៍។

ព័ត៌មានវិទ្យាក៏ជាជំនាញមួយ​ដែល​ទទួលការ​ចាប់អារម្មណ៍ច្រើនពីសិស្សនិស្សិត ក្នុង​ចំណោមមុខជំនាញ​ផ្សេងទៀតនៅតាមមហាវិទ្យាល័យ។

កម្ពុជាថ្មី នឹង​បង្ហាញតម្លៃ​សិក្សា​នៅសាកលវិទ្យាល័យ​រដ្ឋធំៗ ៣ កន្លែង​លើ​ជំនាញ​ព័ត៌មានវិទ្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ

សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ចំណាស់​ជាង​គេ និង​ធំ​ជាង​គេ​​បាន​បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​ ១៩៦០​។

​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​២០២២-២០២៣​នេះ ​ដេប៉ា​តេម៉ង​​ព័ត៌មានវិទ្យានៅ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ ​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូល​សិក្សា​រាប់ពាន់នាក់។ ដោយឡែក​​ថ្នាក់​បរិញ្ញាបត្រ​ព័ត៌មានវិទ្យា​នៅ​សាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ តម្លៃ​សិក្សាគឺ ៥០០​ដុល្លារ​អាមេរិក​ក្នុង​/​ឆ្នាំ ដោយ​​សិក្សា​រយៈ​ពេល​ ៤​ឆ្នាំ។

២.​ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង

មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ព័ត៌មានវិទ្យានៅក្នុង​​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ថ្នាក់​បរិញ្ញាបត្រ​ព័ត៌មានវិទ្យា​ជាភាសាខ្មែរតម្លៃ​សិក្សា ៦០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

៣. សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច

​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ដែល​ជា​សាកលវិទ្យាល័យ​ដ៏ល្បីឈ្មោះ​មួយដែរ តម្លៃ​​សិក្សា​ជំនាញ​ព័ត៌មាន​វិទ្យា​​ថ្នាក់​បរិញ្ញាបត្រ​គឺ ៥៨០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​ប្រសិន​បើសិស្ស​បង់​ក្នុង​មួយ​ឆមាសតម្លៃ ៦០០​ដុល្លារ​ក្នុងមួយ​ឆ្នាំ។

ក្រៅ​ពីសាកលវិទ្យាល័យធំៗ​ទាំង ៣ ​គ្រឹះស្ថាន​សិក្សា​ទាំង​រដ្ឋនិង​ឯកជន​ផ្សេងទៀតក៏មានបើកថ្នាក់​ព័ត៌មានវិទ្យាដែល​ទទួលស្គាល់ពី​សិស្ស​និស្សិតសិក្សា​ក្នុង​នោះដូចជា៖ សាកលវិទ្យាល័យន័រតុន, សាកលវិទ្យាល័យ​អាយស៊ី​នៃបច្ចេកវិទ្យា, សាកលវិទ្យាល័យ​លីមកុកវីង, សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្ត​, វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍​បច្ចេកវិទ្យា គមនាគមន៍​និង​ព័ត៌មាន (NIPTICT), សាលា ស៊ីតិច(​SETEC Institute), វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (Institute of Technology of Cambodia) និង​សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា (Cambodia Mekong University) ជាដើម៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ផលិត​ករភាពយន្តខ្នាត​ធំ​ដ៏​ល្បី​របស់​បរទេស​ ស្នើយក​ប្រទេស​កម្ពុជា ពិសេស​តំបន់​អង្គរវត្ត​ជា​ទីតាំង​ផលិតវិដេអូ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោល​ការ​ចុះផ្សាយ​​គណនី​ហ្វេសបុក​ម្នាក់​ថា អាជ្ញាធរ​កំពុង​កាន់កាប់​ដី​ធ្លី​ក្នុង​តំបន់​អភិរក្ស ភ្នំ១៥០០

ព័ត៌មានជាតិ៩ ម៉ោង មុន

នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​នារដូវក្តៅ

សុខភាព១០ ម៉ោង មុន

ម៉ាស៊ីន​លាង​ឈាម​ទំនើប​តម្លៃ​ជាង ១៦,០០០ដុល្លារ​ ត្រូវ​​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សកម្មជន​ប្រឆាំងថៃ​ប្តេជ្ញា​តតាំងប្រឆាំង​​នឹង​ច្បាប់​​​​កាស៊ីណូ និង​អាជីវកម្ម​កម្សន្ត​

បទល្មើសចោរកម្ម
សន្តិសុខសង្គម២០ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម