ព័ត៌មានជាតិ
បណ្ណាល័យមួយកន្លែងក្នុងវិទ្យាល័យបឹងត្របែកមានសៀវភៅរាប់ម៉ឺនក្បាលតែខ្វះអ្នកអាន
បណ្ណាល័យ គឺជាបណ្តុំនៃប្រភពព័ត៌មាន ហើយក៏ជាឃ្លាំងនៃធនធាន និងចំណេះដឹង ដែលអនុញ្ញាឲ្យសិស្ស និស្សិត អ្នកស្រាវជ្រាវ និងសាធារណជនទូទៅអាចចូលទៅអាន ឬខ្ចីអាន ឬសិក្សាស្រាវជ្រាវឯកសារនៅទីនោះបាន។
កម្ពុជាថ្មី សូមណែនាំឱ្យស្គាល់បណ្ណាល័យមួយកន្លែងមានឈ្មោះថា បណ្ណាល័យសម្ដេចតេជោ ហ៊ុន សែន ដែលមានទីតាំងក្នុងបរិវេណវិទ្យាល័យបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ភាគច្រើនសាធារណជនបានស្គាល់ បណ្ណាល័យជាតិ បណ្ណាល័យសម្ដេច ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបណ្ណាល័យនៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ជាដើម។ ប៉ុន្តែមិនសូវស្គាល់បណ្ណាល័យសម្ដេចតេជោ ហ៊ុន សែន ដែលមានទីតាំងក្នុងបរិវេណវិទ្យាល័យបឹងត្របែកនេះឡើយ។

បណ្ណាល័យសម្ដេច ហ៊ុន សែន វិទ្យាល័យបឹងត្របែក មានសៀវភៅរាប់ម៉ឺនក្បាល ដែលក្នុងនោះមានទាំងជាភាសាខ្មែរ និងភាសាអង់គ្លេស ហើយមានជាប្រភេទសៀវភៅនយោបាយ ច្បាប់ សេដ្ឋកិច្ច ចិត្តសាស្ត្រ វិទ្យាសាស្ត្រ និងឯកសារជាច្រើនប្រភេទទៀត រួមទាំងសៀវភៅរឿងសម្រាប់កុមារ។

ជាមួយគ្នានេះ បណ្ណាល័យសម្ដេចតេជោ ក៏មានជាបណ្ណាល័យអេឡិចត្រូនិច ហើយគ្រោងនឹងបើកដំណើរនូវបណ្ណាល័យគ្រឿងញៀនដែលជាកិច្ចសហប្រតិបត្តិការជាមួយភាគីចិន។ នៅក្រោមឱវាទរបស់ក្រសួងអប់រំ បណ្ណាល័យសម្ដេច ហ៊ុន សែន ជាបណ្ដាញនៃបណ្ណាល័យនៅសាលារៀនតាមខេត្តដែលជាផ្នែកមួយនៃការជំរុញដល់ការលើកកម្ពស់ការអានដល់សិស្សានុសិស្ស និងកុមារៗនៅតាមបណ្ដាខេត្តទូទាំងប្រទេស។
ដើម្បីបានចូលជាសមាជិក អ្នកអានតម្រូវឲ្យមានកាតសមាជិករបស់បណ្ណាល័យ ហើយចំពោះការធ្វើកាតសមាជិកនេះ ត្រូវចំណាយប្រាក់ចំនួនតែ ៣ពាន់រៀលតែប៉ុណ្ណោះ។ ចំណែកការបើកឲ្យមានការប្រើប្រាស់បណ្ណាល័យ គឺចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅ ហើយចាប់ពីម៉ោង០៨:០០ ដល់ម៉ោង១០:៣០ សម្រាប់ពេលព្រឹក រីឯពេលថ្ងៃគឺចាប់ពីម៉ោង២:០០ ដល់ម៉ោង ៤:៣០ រសៀល៕ ដោយ៖ ធឿន វ៉ាន់សុង


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង