ព័ត៌មានជាតិ
ខេត្តកំពង់ចាម បើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្ត អបអរសាទរទិវាជ័យជម្នះ ៧មករា
នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ នេះ ខេត្តកំពង់ចាម បានរៀបចំពិធីបើកការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរទិវាជ័យជំនះ ខួបលើកទី៤៤ឆ្នាំ ៧មករា ឆ្នាំ១៩៧៩–២០២៣ ក្រោមអធិបតីភាពលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល ខេត្តកំពង់ចាម ។

លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាម បានឲ្យដឹងថា ក្រុមកីឡាករ កីឡាការិនី មន្ទីរ-អង្គភាព ជុំវិញខេត្ត ក្លិប និងក្រុង-ស្រុក ដែលបានចូលរួមប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២៣ នេះ សរុបចំនួន ១១០ក្រុម ដែលមានកីឡាករ កីឡាការិនី សរុបចំនួន ៨៤៦នាក់ និងគ្រូបង្វឹកចំនួន ១៧៤នាក់ ហើយប្រភេទកីឡាដែលបានដាក់ឲ្យប្រកួតរួមមាន៖ កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាប៉េតង់ ឬ(ប៊ូល) កីឡាវាយកូនឃ្លីលើតុ និងកីឡាវាយសី ។

លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយ ដែលប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ ចំពោះជាតិក្នុងការអភិវឌ្ឍ និងកិត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ ។ ដូច្នេះ សូមឲ្យយុវជនគ្រប់រូប បង្វែចិត្តគំនិតមកលេងកីឡាឲ្យបានគ្រប់ៗគ្នា ពិសេសកីឡាដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឲ្យសមស្របទៅតាមបញ្ញត្តិទាំងឡាយដែលមានក្នុងធម្មជាតិ ។

លោកជំទាវអភិបាលរងខេត្ត បានផ្តាំផ្ញើឲ្យកីឡាករ កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ និងរក្សាប្រពៃណី វប្បធម៌ ក្នុងពេលប្រកួតឲ្យបានខ្ជាប់ខ្ជួន ដើម្បីដណ្ដើមយកជ័យជម្នះជូនមន្ទីរ អង្គភាពរបស់ខ្លួន និងបានក្លាយខ្លួនទៅជា កីឡាករ កីឡាការនីឆ្នើមសម្រាប់ទៅចូលរួមប្រកួតនៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ជាពិសេសការប្រកួតកីឡាថ្នាក់តំបន់អាស៊ានស៊ីហ្គេម ឆ្នាំ២០២៣ នេះ ។

ជាមួយគ្នានោះ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត ក៏បានបញ្ជាក់ផងដែរថា ពិធីប្រកួតកីឡាមហាជននេះ គឺធ្វើឡើង ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាឲ្យកាន់តែរីកចម្រើនជាលំដាប់ ស្របពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព និងចូលរួមអបអរសាទរទិវាជ័យជម្នះខួបទី៤៤ ៧មករា ឆ្នាំ១៩៧៩–២០២៣ ក្រោមការដឹកនាំគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ក៏ដូចប្រជាជនកម្ពុជា បានរួចផុសពីរបបដ៏ខ្មៅងងឹត និងពោរពេញទៅដោយភាពឈឺចាប់បំផុត ដែលមិនអាចបំភ្លេចបានឡើយ ។ ដូច្នោះ ក្នុងនាមជាប្រជាជនកម្ពុជា យើងត្រូវរួមគ្នាថែរក្សានូវសុខសន្តិភាពនេះ ឲ្យបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១២ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានជាតិ២ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស