ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ធនាគារអេស៊ីលីដា រំពឹងថា ឆ្នាំ ២០២៣ ប្រតិបត្តិការទូទាត់តាមប្រព័ន្ធឌីជីថល នឹងកើនឡើងទ្វេដង ឬ ៣ ដង
លោកស្រី សុខ សោភា នាយិកាផ្នែកទីផ្សារ នៃធនាគារអេស៊ីលីដាភីអិលស៊ី បានមានប្រសាសន៍ថា នៅឆ្នាំ ២០២៣ នេះ កំណើនប្រតិបត្តិការទូទាត់តាមប្រព័ន្ធឌីជីថល នៅតាមសេវាធនាគារអេស៊ីលីដា នឹងមានការកើនឡើងខ្ពស់រហូតដល់ទៅទ្វេដង ឬឈានដល់ ៣ ដង ដោយសារការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុកាន់តែប្រសើរ។

ថ្លែងក្នុងពិធីបើកសម្ពោធធនាគារអេស៊ីលីដាភីអិលស៊ី សាខាអ៊ីអនមានជ័យ នៅព្រឹកថ្ងៃទី ៦ មករានេះ លោកស្រី សុខ សោភា បានមានប្រសាសន៍ថា ជាក់ស្ដែង ឆ្នាំ ២០២២ ដែលទើបកន្លងទៅថ្មីៗនេះ កំណើន នៃការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅធនាគារអេស៊ីលីដា បានកើនឡើង ៨០ ភាគរយ លើសាច់ប្រាក់ដែលអតិថិជនធ្វើប្រតិបត្តិការលើប្រព័ន្ធឌីជីថល និង ៧៨ ភាគរយ លើចំនួនប្រតិបត្តិការ។

លោកស្រីបានបន្តថា ចំនួនទឹកប្រាក់ដែលធ្វើប្រតិបត្តិការតាមប្រព័ន្ធឌីជីថលនៅឆ្នាំ ២០២១ កន្លងទៅ មានចំនួនតែជាង ៨៨ លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈក្នុងឆ្នាំ ២០២២ ទឹកប្រាក់ធ្វើប្រតិបត្តិការតាមឌីជីថលមានរហូតដល់ទៅចំនួន ១៣៧ លានដុល្លារអាមេរិក។ ដូច្នេះមានកំណើនខ្ពស់។ ចំណែកចំនួនប្រតិបត្តិការវិញឃើញថា បានកើនឡើងពី ៧៧ លានប្រតិបត្តិការ ក្នុងឆ្នាំ ២០២១ កើនឡើងដល់ ១៣៧ លានប្រតិបត្តិការ នៅឆ្នាំ២០២២។

លោកស្រីបន្ថែមថា តាមរយៈកំណើន នៃប្រតិបត្តិការតាមប្រព័ន្ធឌីជីថលក្នុងឆ្នាំ ២០២២ កន្លងទៅនេះ បានបញ្ជាក់ពីចំណេះដឹងរបស់អតិថិជនក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុកាន់តែប្រសើរ និងមានអ្នកប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យធនាគារក៏កើនឡើងខ្ពស់ផងដែរ ហើយតាមរយៈកំណើននេះ ធ្វើឲ្យធនាគារអេស៊ីលីដា ត្រូវបង្កើនការផ្គត់ផ្គង់សេវាកម្មនេះបន្ថែមទៀតដូចជា ការបើកដាក់ឲ្យប្រើប្រាស់ជាផ្លូវការធនាគារអេស៊ីលីដាសាខាអ៊ីអនមានជ័យ ថ្ងៃនេះជាដើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាបង្កលក្ខណៈកាន់តែមានភាពងាយស្រួលដល់អតិថិជន និងសាធារណជនយើងក្នុងការប្រើប្រាស់សេវាផ្សេងៗរបស់ធនាគារអេស៊ីលីដា។

លោកស្រី កែប ពិសី នាយិកាសាខា នៃធនាគារអេស៊ីលីដាអ៊ីអនមានជ័យ បានឲ្យដឹងថា ធនាគារអេស៊ីលីដាសាខាអ៊ីអនមានជ័យនេះ គឺជាសាខាទី ២៦៤ របស់ធនាគារអេស៊ីលីដា ដោយមានបំពាក់នូវម៉ាស៊ីនធ្វើប្រតិបត្តិការដោយស្វ័យប្រវត្តិ ព្រមជាមួយនឹងបុគ្គលិករង់ចាំបម្រើអតិថិជនរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៧ ល្ងាច។ ពីព្រោះតែទីតាំង គឺស្ថិតនៅក្នុងផ្សារទំនើបដែលអតិថិជនអាចសួរនាំព័ត៌មាននានា ឬក៏ដកដាក់ប្រាក់នៅក្នុងធនាគារអេស៊ីលីដាបានផងដែរ។
លោកស្រីបានបន្តថា «យើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់បម្រើជូនអតិថិជន និងសាធារណជនដោយច្បាស់លាស់ និងត្រឹមត្រូវ រហ័សទាន់ចិត្ត ព្រោះថាយើងមានបុគ្គលិកដែលមានចំណេះជំនាញច្បាស់លាស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ មិនធ្វើឲ្យអតិថិជនរង់ចាំយូរ និងខាតពេលវេលាឡើយ»៕






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ