Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ សហការ សាកលវិទ្យាល័យអប់រំ ជប៉ុន អប់រំសុខភាពសិក្សា កុមារនៅបឋមសិក្សា

បានផុស

នៅ

លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៦ ខែមករានេះ បានអនុញ្ញាតឱ្យប្រតិភូ នៃសាកលវិទ្យាល័យអប់រំអាយជិ នៃប្រទេសជប៉ុន បានជួបសម្ដែងការគួរសម និងរាយការណ៍អំពី កិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យអប់រំ អាយជិ លើការអប់រំសុខភាពសិក្សាសម្រាប់កុមារនៅបឋមសិក្សា។ ប្រតិភូជប៉ុន ត្រូវបានដឹកនាំដោយលោកសាស្ត្រាចារ្យ អ៊ីវ៉ាយ៉ា ស៊ុតុមុ (Iwayama Tsutomu) សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យអប់រំ អាយជិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិភូសាកលវិទ្យាល័យអប់រំ អាយជិ បានរាយការណ៍អំពីកិច្ចសហការលើការអភិវឌ្ឍធនធានគ្រូបង្រៀន កិច្ចសហការលើការអប់រំសុខភាពសិក្សានៅសាលាបឋមសិក្សា ការលូតលាស់របស់កុមារនៅបឋមសិក្សាមួយចំនួននៅខេត្តសៀមរាប តម្រូវការក្នុងវាស់កម្ពស់ ថ្លឹងទម្ងន់កុមារ ដើម្បីវាយតម្លៃពីការលូតលាស់របស់កុមារនៅសាលាបឋមសិក្សាទូទាំងប្រទេស។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យអប់រំ អាយជិ ដែលបានធ្វើការស្រាវជ្រាវពីការលូតលាស់របស់កុមារកម្ពុជា ដែលលទ្ធផលនៃការស្រាវជ្រាវនេះជាភស្តុតាងសម្រាប់រកថវិកាក្នុងការធ្វើអន្តរាគមន៍អំពីការលូតលាស់របស់កុមារនៅកម្ពុជា។

លោកស្រីបានលើកឡើងថា កម្មវិធីផ្ដល់អាហារតាមសាលារៀន ពិតជាបានជួយដល់ការលូតលាស់របស់កុមារ។ ក្រសួងអប់រំ យុវជន និងកីឡា មានទិសដៅពង្រីកកម្មវិធីផ្ដល់អាហារតាមសាលារៀន មិនត្រឹមតែសម្រាប់បឋមសិក្សាទេ ប៉ុន្តែរហូតដល់មត្តេយ្យសិក្សាផងដែរ។

សូមជម្រាបថា សាកលវិទ្យាល័យអប់រំ អាយជិ ចាប់ផ្តើមបណ្ដុះបណ្ដាលគ្រូឧទ្ទេសថ្នាក់ជាតិចំនួន ២០រូប ដែលអញ្ជើញមកពីវិទ្យាស្ថានជាតិអប់រំ និងនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា អំពីរបៀបវាយតម្លៃការលូតលាស់របស់កុមារនៅបឋមសិក្សា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

សម្ដេចធិបតី៖ លោក សម រង្ស៊ី ស្រេកឃ្លានតំណែងនាយករដ្ឋមន្ត្រីណាស់ តែមិនបានធ្វើ ក៏តាំងខ្លួនជានាយករដ្ឋមន្ត្រីតែម្ដង

ព័ត៌មានជាតិ១៧ នាទីutes មុន

អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​បេតុង​លូប្រាំ ឆ្លង​កាត់​ប្រឡាយ​ភូមិ​ម័ល​ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ កុម្ភៈ ដល់ថ្ងៃទី៣០ ខែមេសា

សន្តិសុខសង្គម២៥ នាទីutes មុន

ករណីជនជាតិចិនផ្ទុះអាវុធ នៅអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចឃាត់បានជនសង្ស័យ២នាក់ អាវុធAK២ដើម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​JD Vance​៖ អឺរ៉ុបនិង​ណាតូ​នៅតែសំខាន់​សម្រាប់​អាមេរិក​​

លោក ប្រាក់ សុវណ្ណារ៉ា
កីឡា១ ម៉ោង មុន

ស្វាយ​រៀង​​បើក​វគ្គ​បណ្តុះ​បណ្តាល​២លើក ​ត្រៀមពាន​ស្វាយរៀង​ខាប់​ លើក​ទី​៧

Sokha Hotels

ព័ត៌មានពេញនិយម