ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ ប្រទេសមានសុខសន្តិភាព បានជំរុញឲ្យវិស័យពុទ្ធចក្រអាណាចក្រ មានការរីកចម្រើនព្រមៗគ្នា
ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ប្រទេសសុខសន្តិភាព បានជំរុញឲ្យវិស័យពុទ្ធចក្រអាណាចក្រមានការរីកចម្រើនព្រមៗគ្នាដូចបច្ចុប្បន្ននេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវ ១ ខ្សែ ស្រះទឹក កុដិ ដំបូលសាលាឆាន់ និងវេទិកាកិត្តិយស ដែលចំណាយថវិកាសាងសង់អស់ ៣៧១.៥៧០$ នៅវត្តល្ងើន ស្ថិតនៅភូមិព្រៃពោធិ៍ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ១៥ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៣។

លោកជំទាវ បានផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចទាំងទ្វេ តែងតែមានមនោសញ្ចេតនាស្រលាញ់រាប់ អាន និងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេស។

លោកជំទាវបានបន្តទៀតថា សមិទ្ធផលដែលបានដាក់សម្ពោធក្នុងថ្ងៃនេះ ដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចប្រារព្ធពិធីសាសនាទៅតាមបែបប្រពៃណីរៀងៗខ្លួន។

លោកជំទាវ ក៏បានថ្លែងអំណរគុណ លោកជំទាវឧកញ៉ា យូ លឹម ឧកញ៉ា សួង ធឿន ព្រមទាំងក្រុមគ្រួសារ សប្បុរសជនជិតឆ្ងាយ ដែលបានចូលរួមដោយទឹកចិត្តសប្បុរសជ្រះថ្លា កសាងផ្លូវ ១ ខ្សែ ស្រះទឹក និងកុដិ នៅវត្តល្ងើន ស្ថិតនៅភូមិព្រៃពោធិ៍ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង យើងនេះ ឲ្យលេចជាសមិទ្ធផលរួចរាល់ជាស្ថាពរ ហើយរៀបចំពិធីសម្ពោធឆ្លងយ៉ាងអធិកអធមនាឱកាសនេះ។

លោកជំទាវ អំពាវនាវឲ្យអាជ្ញាធរ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទូទាំងស្រុកស្វាយជ្រំ រួមជាមួយរដ្ឋបាលខេត្តស្វាយរៀង បន្តបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេស ត្រូវចុះឲ្យដល់មូលដ្ឋានជាក់ស្ដែង ក្ដាប់ឲ្យច្បាស់លាស់ពីកង្វះខាត សំណូមពរផ្សេងៗ ដែលប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវការជាចាំបាច់ ដើម្បីរួមចំណែកកាត់បន្ថយការលំបាក ភាពក្រីក្រ និងជួយលើកកម្ពស់ ជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរ។ យើងត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការណ៍ ៣ ការពារ និង ៣ កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ ចូលក្នុងសហគមន៍៕
អត្ថបទ ៖ វិមាន






-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង