Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា មានការកើនឡើងជាង ១០០០%

បានផុស

នៅ

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងប្រាប់ “កម្ពុជាថ្មី” ភ្ញៀវទេសចរអន្តរជាតិ ដែលបានអញ្ជើញមកប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២ មានចំនួន ២លាន ២សែននាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ គឺមានការកើនឡើងរហូតទៅដល់ ១០២០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថោង ខុន បានអះអាងថា នៅឆ្នាំ២០២១ ភ្ញៀវទេសចរអន្តរជាតិដែលមកកាន់កម្ពុជា មានត្រឹមតែ ២០ម៉ឺននាក់ប៉ុណ្ណោះ ព្រោះដោយសារតែមានករណី កូវីដ-១៩ កើតឡើង ហើយមិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេដែលធ្លាក់ចុះកំណើនភ្ញៀវទេសចរណ៍ សូម្បីតែពិភពលោកទាំងមូលក៏ដូចគ្នា។

ជាមួយគ្នានេះ ភ្ញៀវទេសចរអន្តរជាតិដែលបានមកដល់កម្ពុជា គឺមានប្រភេទភ្ញៀវទេសចរច្រើនដូចជា អ្នកមកសួរសុខទុក្ខបងប្អូន អ្នកមកសិក្សា អ្នកមកបំពេញការងារផ្សេងៗ។ល។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង ២លាននាក់នេះ ភាគច្រើនមកពីប្រទេសជិតខាង។ មានដូចជា ជនជាតិថៃច្រើនជាងគេ បន្ទាប់មកជនជាតិវៀតណាម និងជនជាតិចិន ក៏មានជនជាតិផ្សេងៗទៀត។ ក្នុងនោះក៏មានជនជាតិអឺរ៉ុបមួយចំនួនដូចគ្នា។ នេះជាការលើកឡើងរបស់លោក ថោង ខុន។

បន្ថែមពីនេះ លោកបានបញ្ជាក់បន្ថែមថា វិស័យទេសចរណ៍នេះ បង្កើតបានជាមុខរបរជាច្រើនមុខ​សម្រាប់ប្រជាជន និងប្រទេសជាតិ។ ជាពិសេស នៅក្នុងស្ថានភាពមុនកម្ពុជាមានជំងឺ កូវីដ-១៩ ក្នុងប្រទេស កម្ពុជាទទួលបានភ្ញៀវទេសចរ ៦លាន ៦សែននាក់ ដោយចូលក្នុងចំណូលជាតិចំនួន ៥ពាន់លានដុល្លារចូលប្រទេស។

គួររំលឹកថា ក្រោយពីជំងឺរាតត្បាតបានធូរស្រាលមួយកម្រិតធំ ភ្ញៀវជាតិ និងអន្តរជាតិ បានធ្វើដំណើរកម្សាន្តជាច្រើន។ ជាក់ស្តែង នៅចុងឆ្នាំ២០២២ ក្នុងឱកាសឆ្លងឆ្នាំសកលកន្លងមក មានភ្ញៀវទេសចរសរុប ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស១៦,៨០៣នាក់។ តួលេខនេះ គឺជាតួលេខដែលមានការកើនឡើង ៧៦.៦៥% បើធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម