ព័ត៌មានជាតិ
សិស្សនិទ្ទេស A ចំនួន១១១នាក់នៅខេត្តសៀមរាបទទួលម៉ូតូ ពីសម្តេចពិជ័យសេនាទៀបាញ់
សៀមរាប ៖ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ ទៅតាមដូសដែលក្រសួងសុខាភិបាលបានកំណត់ បានធ្វើឲ្យមានភាពធូរស្រាលនៃជំងឺកូវីដ១៩ និង បានបើកប្រទេសឡើងវិញ ព្រមទាំងធ្វើឲ្យកិច្ចដំណើរការ ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១-២០២២ បានដំណើរការទៅទទួលបានលទ្ធផលខ្ពស់ ដោយទទួលបាន នូវធនធានមនុស្សថ្មី ដើម្បីធ្វើការអភិវឌ្ឍប្រទេស។
ដើម្បីលើកទឹកចិត្តដល់សិស្សជាប់និទ្ទេសA នៅខេត្តសៀមរាប ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក៏ដូចអាជ្ញាធរខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់ចំពោះសិស្សដែលបានប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១-២០២២ ទទួលបាននិទ្ទេស A ទាំង១១១នាក់ ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប បាននាំយកម៉ូតូ និងលិខិតសរសើរប្រគល់ជូនសិស្សជាប់និទ្ទេស A នៅរសៀលថ្ងៃទី ០៦ ខែ មករា ឆ្នាំ២០២៣ នៅសាលាខេត្តសៀមរាប។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង តាមសេចក្តីរាយការ របស់លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្ត បានបញ្ជាក់ឲ្យដឹងថា សម័យប្រឡងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១-២០២២ នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប មានមណ្ឌលប្រឡងចំនួន ១៤មណ្ឌល ស្មើ៤១៨បន្ទប់ ដែលមានបេក្ខជនប្រឡងសរុប ១០ពាន់៣៧៣នាក់ ស្រី៥ពាន់៩៣៣នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៥មណ្ឌល ស្មើ ១៣១បន្ទប់ ចំនួន៣ពាន់២៣៣នាក់ ស្រី ២ពាន់៥១នាក់ និង វិទ្យាសាស្ត្រសង្គមមាន៩មណ្ឌល មាន២៨៧បន្ទប់ មានចំនួន៧ពាន់១៤០នាក់ ស្រី៣ពាន់៨៨២នាក់។
ក្នុងនោះបេក្ខជនមកប្រឡង សរុបចំនួន ១០ពាន់២២៩នាក់ ស្រី៥ពាន់៨៦១នាក់ ថ្នាក់វិទ្យាសាស្ត្រ សរុប ៣ពាន់២១៣នាក់ស្រី ២ពាន់៣៨នាក់ , ថ្នាក់វិទ្យាសាស្ត្រសង្គម សរុប ៧ពាន់១៦នាក់ ស្រី ៣ពាន់៨២៣នាក់។ ក្នុងនោះមាន បេក្ខជនចំណេះទូទៅ ៩ពាន់៣៥នាក់ ស្រី ៣ពាន់៨២៣នាក់ , បេក្ខជនស្វៃរិនចំណេះទូទៅ សរុប ៩០៥នាក់ ស្រី៤៧៨នាក់ , បេក្ខជនបំពេញវិជ្ជា ១៣២នាក់ ស្រី៦៦នាក់ ,បេក្ខជនស្វ័យរិនបំពេញវិជ្ជា ១៥៧នាក់ ស្រី ៦៨នាក់ ។
ជាលទ្ធផលនៃការប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១.២០២២ទូទាំងខេត្ត សរុប ៨ពាន់ ១១១នាក់ ស្រី ៤ពាន់៨៤២នាក់ ដែលមានសិស្សជាប់និទ្ទេសA ចំនួន ១១១នាក់ ស្រី៦១នាក់ , និទេ្ទសB ចំនួន ៦៥៤នាក់ ស្រី ៤៣៦នាក់ , និទ្ទេសC ចំនួន ១ពាន់៧៧៦នាក់ ស្រី ១ពាន់១២៣នាក់ ,និទ្ទេសD ចំនួន ២ពាន់៨៨១នាក់ ស្រី១ពាន់ ៧៧៣នាក់ និង និទ្ទេសE ចំនួន ២ពាន់៦៨៩នាក់ ស្រី ១៤៣នាក់ ។មានប្រសាសន៍សំណេះសំណាលនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើការថ្លែងអំណរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកសន្តិភាព ស្ថិតក្រោមម្លប់សន្តិភាព នៃកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសខេត្តសៀមរាប មានការអភិវឌ្ឍន៍ដល់គ្រប់វិស័យ ក្រោមបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្ត នៅតាមតំបន់រមណីយដ្ឋានអង្គរ និង រមណីយដ្ឋាន ធម្មជាតិ ។
ក្នុងនោះដែរ សម្តេចក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះចៅៗជាសិស្សានុសិស្ស ក៏ដូចលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ និង មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សបានល្អនៅកម្ពុជា សំខាន់ក្នុងខេត្តសៀមរាប ទាំងនៅគ្រឹះស្ថានរដ្ឋ និង ឯកជន ។
សម្តេចបានលើកឡើងថា សមិទ្ធផលនេះដែរក៏ជាការចូលរួមចំណែក និងជួយគាំទ្រលើគ្រប់ផ្នែកនិង ជាសក្ខីកម្ម បង្ហាញពីប្រសិទ្ធភាពនៃការអប់រំ ប្រកបដោយគុណភាព បានកើតចេញពីសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយចីរភាព។
សម្តេចបានបញ្ជាក់ថា កត្តាទាំងនេះក៏ជាការជំរុញរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងវិស័យអប់រំ សំខាន់ការវិនិយោគធនធានមនុស្ស បានជំរុញ ដល់ការខិតខំសិក្សារៀនសូត្ររបស់សិស្ស និង ការយកចិត្តទុកដាក់បង្ហាត់បង្រៀនរបស់គ្រូ ព្រមទាំងការអប់រំល្អរបស់ឪពុកម្តាយ អាណាព្យាបាលដល់កូនៗរបស់ខ្លួន ក្នុងពេលដែលប្រទេសយើងជួបនូវវិបត្តិកូវីដ១៩ ទោះបីស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាលក៏ពិតមែន ក៏យើងនៅតែបន្តអនុវត្តវិធាការ ៣កុំ៣ការពារ របស់រាជរដ្ឋាភិបាល ត្រូវសម្របខ្លួនរស់នៅតាមគន្លងប្រក្រតីភាពថ្មីនៃជំងឺកូវីដ១៩។ ម្យ៉ាងទៀតក្នុងសម័យលើការងារអប់រំតាមបែប ឌីជីថលនេះ ចូលក្មួយៗខិតខំសិក្សាស្វែងយល់ឲ្យទាន់នាសម័យទំនើបនេះ។
ក្នុងនោះដែរ សម្តេចក៏បានធ្វើការក្រើនរំលឹកដល់ក្មួយៗចៅៗទាំងអស់ ក្រោយពីការប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនេះ ត្រូវជ្រើសរើសការរៀនបន្តនូវថ្នាក់មហាវិទ្យាល័យ សាកលវិទ្យាល័យ នូវមុខវិជ្ជាដែលខ្លួនចង់បាន ពីព្រោះក្មួយៗចៅទាំងនេះហើយដែលជាសសរស្ដម្ភដ៏រឹងមាំ វិស័យធនធានមនុស្ស ក្នុងការបន្តវេន ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចម្រើន ដូចបណ្តាប្រទេសជឿនលឿនលើសកលលោក និង សូមឲ្យក្មួយៗ ចៅទាំងអស់ ពេលបើកបរត្រូវគោរពច្បាប់ចរាចរណ៍ និង ជឿសឲ្យឆ្ងាយពីគ្រឿងញៀន ដោយចៅៗទាំងអស់ជាមូលដ្ឋានគ្រឹះនៃប្រទេសជាតិទៅអនាគត។
សម្តេចពិជ័យសេនា ទៀ បាញ់ បានឧបត្ថម្ភដល់សិស្សានុសិស្សជាប់និទ្ទេសAទាំង១១១នាក់ សិស្សម្នាក់ៗទទួលបានម៉ូតូម៉ាកហុងដាវ៉េ១គ្រឿងភ្ជាប់ដោយស្លាកលេខ, មួកសុវត្ថិភាព០១,ប្រេងសាំង៥០លីត្រ និង លិខិតសរសើរផងដែរ៕
ដោយ ៖ គឿនវេត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល