ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត ចោទសួរឡើង ៤ សំណួរក្រោយមជ្ឈដ្ឋានខ្លះថា ៧ មករា ជាថ្ងៃចងកំហឹង
ឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីរបស់គណក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា នៅថ្ងៃនេះ ៤៤ឆ្នាំមុន (៧ មករា ១៩៧៩) ជាថ្ងៃដែលប្រទេសជាតិ និងប្រជាជនខ្មែរដែលជាជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានរំដោះឱ្យរួចផុតពីសេចក្តីស្លាប់ និងទទួលបាននូវសិទ្ធិសេរីភាពឡើងវិញ។
ជាង៤០ឆ្នាំក្រោយ បែរជាមានការលើកឡើងពីមជ្ឈដ្ឋានមួយចំនួនថា ថ្ងៃ៧មករា គឺជាថ្ងៃដែលគួរចងកំហឹងទៅវិញ ព្រោះថាជាថ្ងៃដែលកងទ័ពវៀតណាមចូលប្រទេសខ្មែរ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានចោទសំណួរថា តើក្នុងចន្លោះឆ្នាំ ១៩៧៥-១៩៧៩ ពួក ប៉ុល ពត មានកាប់សម្លាប់ប្រជាជនខ្មែរឬទេ? បើពេលនោះមានការកាប់សម្លាប់ តើការផ្តួលរំលំរបប ប៉ុល ពត នៅដើមខែមករា ឆ្នាំ១៩៧៩ បានបញ្ចប់ឱកាសនិងលទ្ធភាពរបស់ពួក ប៉ុល ពត ក្នុងការសម្លាប់ប្រជាជនខ្មែរឬទេ?
សំនួរទាំងពីរខាងលើនេះ ឯកឧត្តមថា ងាយស្រួលឆ្លើយណាស់ បានន័យថា ការផ្ដួលរំលំខ្មែរក្រហមបញ្ចប់នូវរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺបានដេញខ្មែរក្រហមឈប់ឱ្យសម្លាប់មនុស្ស ស្មើនឹងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋជាង ៥ លាននាក់។

ឯកឧត្តម ហ៊ុន ម៉ាណែតថ្លែងថា៖ «ចង់អ្នកឯងចង់ថា រឿងចងកំហឹង ជាសិទ្ធិអ្នកឯង បញ្ចេញចុះ ប៉ុន្តែសួរថា ផលពីការផ្ដួលរំលំរបបប្រល័យពូជន៍សាសន៍ដោយរណសិរ្យសង្គ្រោះជាតិ គាំទ្រដោយកងទ័ពស្ម័គ្រចិត្តវៀតណាមបានដេញ ប៉ុល ពត ចេញ ឈប់ឱ្យសម្លាប់មនុស្ស ការពារ ៥ លាននាក់ទេ! ចឹងបើផលការពារកុំឱ្យ ប៉ុល ពត សម្លាប់ ៥ លាននាក់តទៅទៀត ហ្នឹងហើយជា ជោគជ័យរបស់យើង»។
សំនួរបន្តទៀត គឺហេតុអ្វីមិនពឹងសហគមន៍អន្តរជាតិមកជួយរំដោះ? ឯកឧត្តម ហ៊ុន ម៉ាណែតបញ្ជាក់ថា នៅចុងទស្សវត្សរ៍៧០ សហគមន៍អន្តរជាតិបានទទួលព័ត៌មានពីជនភៀសខ្លួនកម្ពុជាដែលរត់ទៅប្រទេសថៃ ប្រាប់ថានៅកម្ពុជាមានការសម្លាប់ច្រើនណាស់ ប៉ុន្តែមន្ត្រីការទូតជើងចាស់ម្នាក់ប្រាប់លោកថា សហគមន៍អន្តរជាតិនៅពេលនោះ គ្មានគោលនយោបាយបញ្ជូនកងទ័ពចូលទៅវាយប្រទេសណាមួយនោះទេ។ ហើយហេតុអ្វីបានជាខ្មែរមិនងើបបះបោរ និងផ្តួលរំលំរបប ប៉ុល ពត ដោយខ្លួនឯង?

ឯកឧត្តម ហ៊ុន ម៉ាណែតបន្តថា៖ «អ្នកនៅក្នុងប្រទេសរាប់លាននាក់សួរថា ងើបរួចទេ ងើបមិនរួចទេ វាវៃ កាប់សម្លាប់ផង អ្នកដែលសង្ស័យយកទៅវ៉ៃចោល សូម្បីតែមន្ត្រីរបស់អង្គការខ្មែរក្រហម និងកម្លាំងរបស់ខ្មែរក្រហម ចុងឆ្នាំ ៧៨ គឺគេចាប់ផ្ដើមសម្លាប់ផ្ទៃក្នុងរួចទៅហើយ ព្រោះគេគិតថា បះបោរ អញ្ចឹងងើបមិនរួច បើពឹងខ្មែរនៅក្នុងប្រទេសមិនរួច មានតែខ្មែរនៅក្រៅខ្មែរនៅក្រៅមានតែរត់ទៅខាងថៃ និងវៀតណាម»។
យើងមានទ័ពប្រមាណ ២ ម៉ឺននាក់ ក្នុងឆ្នាំ ១៩៧៨ បង្កើតរណសិរ្យ បើយើងពឹងខ្មែរសុទ្ធ យើងមានជម្រើសតែ២ ទេ ខ្មែរក្រហម មានទ័ពរាប់សែននាក់ មានអាវុធច្រើនណាស់ រថក្រោះ កាំភ្លើងធំ ដែលសល់ពីជំនាន់ លន់ នល់។ យើងមានជម្រើសពីរគឺទី១ យក ២ ម៉ឺននាក់ មកវាយជាមួយរាប់សែននាក់ និងទី២ ចាំកសាងទ័ពសិន។ ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់ថា បើយកជម្រើសទី១ យក២ ម៉ឺននាក់ ទៅវាយជាមួយរាប់សែននាក់គឺសម្លាប់ខ្លួនហើយ។ ទី២ ចាំកសាងទ័ពក៏មិនកើតដែរចំណាយពេលយូរឆ្នាំទម្រាំកសាងកម្លាំងបាន។
បើតាម ឯកឧត្តម ហ៊ុន ម៉ាណែត ៧ មករា ៤៤ ឆ្នាំក្រោយ និងរាប់រយឆ្នាំតទៅមុខទៀត នៅតែមានអត្ថន័យដដែល គឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរបានរស់រានមានជីវិតឡើងវិញ នាំឱ្យប្រទេសឈានទៅដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ដល់ឆ្នាំ ១៩៩៨ ដែលយើងឯកភាពជាតិ កសាងប្រទេសឡើងវិញ៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?