ព័ត៌មានជាតិ
សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ៖ មុននឹងចោទថា “៧មករា គឺជាវត្តមានកងទ័ពវៀតណាម” ត្រូវសិក្សាពិចារណាឫសគល់
ខ្ញុំមិនបដិសេធនូវពាក្យលេចឮដែលចោទប្រកាន់ថា “៧មករា គឺជាវត្តមានកងទ័ពវៀតណាម” តែខ្ញុំចង់ឱ្យយុវជន ពិចារណាឱ្យដល់ឫសគល់ នៃវត្តមានកងទ័ពវៀតណាម ដែលមករំដោះប្រជាជាតិកម្ពុជា អំំឡុងពេលនោះ។ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លើកឡើងបែបនេះ ក្នុងវេទិកាជជែកពិភាក្សាពិសេស ដែលរៀបចំឡើងដោយសារព័ត៌មានកម្ពុជាថ្មី នៅ The Factory Phnom Penh នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា។

ឆ្លើយតបនឹងពាក្យចោទប្រកាន់ខាងលើ សាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះ ណែនាំយុវជនឱ្យ រកឬសគល់ និងធ្វើការ ពិចារណាពីបញ្ហាសង្គ្រាមនាពេលនោះ ថា “តើគេត្រូវការយើង ឬយើងត្រូវការគេ?”
បើតាមប្រសាសន៍ លោកសាស្ត្រាចារ្យ “អំឡុងសម័យសង្គ្រាមគ្រានោះ គឺយើងត្រូវការគេ ដើម្បីរស់រានមានជីវិត ពីរបបខ្មៅងងឹត ដូចនេះហើយ ត្រូវពិចារណាចំណុចនេះ”។
មួយវិញទៀត លោកសាស្ត្រាចារ្យ ក៏បានក្រើនរំលឹកចំណុចមួយផ្សេងទៀតគួរពិចារណាយ៉ាងដូច្នេះថា “ ចន្លោះឆ្នាំ១៩៧៥-១៩៧៩ តើយើងបានអាវុធពីណា?” និងបានបន្ថែមទៀតថា កម្លាំងសេសសល់នៅពេលនោះ គឺសុទ្ធសឹងជាកម្លាំងបាក់ស្រុត និងនារីភេទទន់ខ្សោយ ឬអ្នកមានកូនតូចប៉ុណ្ណោះ មិនមានចលនាតស៊ូឯណា យកជ័យជំនះលើកងកម្លាំងខ្មែរក្រហមទេ។
ជាការដាស់តឿនដល់យុវជនជំនាន់ក្រោយ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា មានប្រសាសន៍ ឱ្យសិក្សាពីអត្ថន័យពិត នៃថ្ងៃ ៧មករា ឆ្នាំ១៩៧៩ មិនមែនត្រឹមតែជាស្មារតីចងចាំប៉ុណ្ណោះទេ ព្រោះថា អត្ថន័យពិតនៃថ្ងៃ ៧មករា គឺជាការរំដោះប្រជាជាតិកម្ពុជាឱ្យចាកផុតពីគំនាបនៃការរស់នៅ អំពើយង់ឃ្នង និងការធ្វើបាបគ្រប់រូបភាព។
ក្នុងកម្មវិធីនោះដែរ លោកបណ្ឌិត ដៀប សុផល ក្នុងនាមជាសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រមួយរូប បានលើកឡើងផងដែរ ចំពោះការយល់ឃើញរបស់អ្នកមួយចំនួន ដោយច្រឡំថា ស្តូបមិត្តភាពកម្ពុជា-វៀតណាម គឺជាការដឹងគុណដល់កងកម្លាំង វៀតណាម។

លោកបណ្ឌិតអះអាងថា ស្តូបមិត្តភាពកម្ពុជា-វៀតណាមស្តូបមិត្តភាពកម្ពុជា គឺជាការបញ្ជាក់ពីការរួមគ្នា នៃកងកម្លាំងទាំងពីរ ជួយគ្នាទៅវិញទៅមក ក្នុងអំឡុងសម័យសង្គ្រាមប៉ុណ្ណោះ។ ហេតុនេះ លោកបណ្ឌិត ស្នើឱ្យឈប់យល់ថា ស្តូបមិត្តភាព គឺជាការដឹងគុណដល់កងកម្លាំង របស់វៀតណាមជាបន្តទៀត៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់